-ក្រសួងអប់រំ ចូលរូមអបអរសាទរ អ្នកគ្រូ នាង ផល្លា ជាប់ជាបេក្ខភាព ១០ រូប

ភ្នំពេញ ៖ បេក្ខភាពគ្រូឆ្នើម១០រូប ជាប់ក្នុងបញ្ជីចុងក្រោយ ក្នុងនោះ មានអ្នកគ្រូ នាង ផល្លា តំណាងឲ្យប្រទេសកម្ពុជា ត្រូវបានកម្មវិធីពានរង្វាន់គ្រូពិភពលោក ( Global Teacher Prize ) ប្រកាសឲ្យចូលរួម និងធ្វើដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងខែមីនា ដើម្បីចូលរូមប្រកួតវគ្គផ្តាច់ព្រ័ត្រ និងចូលរួមពិធីប្រកាសលទ្ធផលជាផ្លូវការផងដែរ ។

បន្ទាប់ពីគណៈកម្មការ វាយតម្លៃជ្រើសរើសបេក្ខភាព គ្រូឆ្នើម១០រូប ដាក់ក្នុងបញ្ជី កម្មវិធីពានរង្វាន់គ្រូពិភពលោក ( Global Teacher Prize )ប្រកាសឲ្យបេក្ខភាពជាប់១០រូប ចូលរួម និងធ្វើដំណើរមកទីក្រុងឌូបៃ ដើម្បីប្រកួតវត្គ ផ្តាច់ ព្រ័ត្រ និងពិធីប្រកាសលទ្ធផលពានរង្វាន់ គ្រូពិភពលោកក្នុងទឹកប្រាក់តម្លៃ ១លានដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិ Varkey Foundation ។

ភ្លាមៗក្រសួងអប់រំកម្ពុជា បានអបអរសាទរអ្នកគ្រូ នាង ផល្លា ដែលត្រូវបានជ្រើសរើស ជាប់ក្នុងបញ្ជីចុងក្រោយ ១០ នាក់ សម្រាប់ទទួលពានរង្វាន់គ្រូឆ្នើមពិភពលោក ១លានដុល្លារសហរដ្ឋអាមេរិក ពីកម្មវិធីពានរង្វាន់គ្រូឆ្នើមពិភពលោក នៃមូលនិធិ VARKEY Foundation នេះ ។ ការប្រកាសលទ្ធផលចុងក្រោយ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៥ ខាងមុខ ។

ក្នុងនោះ អ្នកគ្រូ នាង ផល្លា ជាគ្រូបង្រៀនផ្នែកសិស្ស គ ថ្លង់ ក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ក៏មានឈ្មោះចូលរួម វគ្គផ្តាច់ព្រ័ត្រផងដែរ បន្ទាប់ពីអ្នកគ្រូបានជាប់បញ្ជីឈ្មោះ១០នាក់ ចុងក្រោយ ប្រកាសលទ្ធផលជាផ្លូវការ កាលពីម្សិល មិញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។

អ្នកគ្រូ នាង ផល្លា បានជាប់ជាបេក្ខភាព១០នាក់ តំណាងឲ្យកម្ពុជា ក្នុងចំណោមប្រទេសមកពី AFGHANSTAN ឥណ្ឌា ហៃទី កេនយ៉ា អាមេរិក អង់គ្លេស និង ម៉ាឡេស៊ី ។

អ្នកគ្រូបានបញ្ជាក់ថា ប្រសិនបើអ្នកគ្រូជាប់ ក្នុងការទទួលបានពាននោះ អ្នកគ្រូនឹងយកមូលនិធិនេះ សម្រាប់ពង្រីកការ អប់រំដល់ក្មេង គ ថ្លង់ នៅអង្គការគ្រួសារថ្មី ។ អ្នកគ្រូនឹងបណ្តុះបណ្តាល គ្រូបង្រៀនផ្សេងទៀត មិនត្រឹមតែក្នុងខេត្ត ចំនួន ១១នោះទេ គឺទូទាំងប្រទេសតែម្តង ។ហើយអ្នកគ្រូនឹងទិញម៉ាស៊ីនព្រីនអក្សរគ ថ្លង់បន្ថែមទៀត ដែលជាជំនួយ ក្នុងការបង្រៀន និងទិញសៀវភៅ គ ថ្លង់ និង បង្កើតជាវចនានុក្រមភាសាគថ្លង់ផងដែរ ។ លើសពីនេះ អ្នកគ្រូនឹងភ្ជាប់ ការទំនាក់ទំនងជាមួយស្ថាបនិកសាលាក្រៅប្រទេស និងអង្គការដៃគូបន្ថែមទៀត ដើម្បីគាំទ្រកម្មវិធីនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល