ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេសចិន ឆៃណាដេលី កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បាន ចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ ពោលគឺ នៅឯទី លាន Dongfanghong នាខេត្ត Gansu ផ្ទាល់តែម្តង ប្រជាជន ក្នុងក្រុង មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈមានការចាប់អារម្មណ៍ នាំគ្នាផ្អើលទៅមើល កាំភ្លើង បាញ់ទឹក សន្សើមយក្ស ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ឧស្សាហកម្ម ផលិត កាំភ្លើងយក្ស មានមុខ ងារបាញ់ទឹកសន្សើមមួយនេះ សរបញ្ជាក់អោយដឹងថា បេក្ខភាព កាំភ្លើង បាញ់ទឹក សន្សើមយក្សខាង លើនេះ ត្រូវបានរចនា និង ផលិតឡើងជាពិសេស សម្រាប់កំចាត់ ក៏ដូចជា វាយប្រហារ អ័ព្ទ នៅក្នុងក្រុង ។ បន្ថែមពីលើនេះ ខណៈមានវត្តមាន ឈរនៅទីតាំង ទីលានខាងលើ បណ្តា កាំភ្លើង បាញ់ទឹក សន្សើមយក្ស ទាំងនេះ មានមុខងារ បន្ថែមទៀត ក្នុងការផ្តល់ ជាតិទឹក ដល់ បណ្តាស្មៅនៅក្នុងទីលាន ស្របពេលដែលប្រព័ន្ធធារាស្រ្ត តំបន់ខាងលើ លែងដំណើរការ ក្រោយពីមានសកម្មភាព សាងសង់ផ្លូវ ក្រោមដី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី