CamNews

ស្រវឹងស្រា មិនហ៊ានជិះម៉ូតូ ហៅមិត្តភក្តិមកឌុប បែរជាឌុបយក ទៅចូលរថយន្ត

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់បន្ទាប់ពីស៊ីផឹកស្រវឹងជោក ហើយនោះ មិនហ៊ានជិះម៉ូតូវិលត្រឡប់
ទៅផ្ទះវិញទេ ខ្លាច គ្រោះថ្នាក់ ក៏បានទូរស័ព្ទហៅមិត្តភក្តិឲ្យមកឌុបខ្លួនទៅផ្ទះ ប៉ុន្តែបែរជាមិត្តិ
ភក្តិ ឌុបទៅចូលរថយន្តទាំងកំរោលធ្វើឲ្យ រងរបួសធ្ងន់ស្រាលទាំងពីរនាក់ កាលពីម៉ោង៨ និង
៥០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខព្រលាន
យន្តហោះ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុង
ដាសេ១២៥ ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J-5561 បើកបរដោយឈ្មោះ
ជ័យ វាសនា ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងអ្នករួមដំណើរពីក្រោយ
ឈ្មោះ អ៊ុំ សុខកេវ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជា មន្ត្រីយោធារស់នៅភូមិចំបក ឃុំព្រៃខ្លា
ស្រុកគីរីវង ខេត្តតាកែវក្នុងទិសដៅពីលិចទៅកើត។

លុះឌុបគ្នាដល់កន្លែងកើតហេតុ ក៏មានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់
ស្លាកលេខភ្នំពេញ 2K-4108 បត់ឆ្លងផ្លូវធ្វើអ្នកបើកបរចាប់ប្រាំងមិនទាន់ ក៏ជ្រុលទៅបុកយ៉ាងពេញ
ទំហឹងបណ្តាលឲ្យរងរបួសទាំងពីរ នាក់។ ទោះជាយ៉ាង ជនរងគ្រោះទាំងពីរ ត្រូវបានក្រុមរថយន្ត
សង្គ្រោះ នៃកងពលតូចលេខ៧០ ដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្រ្គោះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល