(ញូវយ៉ក)៖ បុរសវ័យចំណាស់ម្នាក់រស់នៅក្រុងញូវយ៉កបានបាញ់សម្លាប់ខ្លួនឯងចំក្បាលនៅចំពោះមុខផ្នូរ ប្រពន្ធរបស់ខ្លួន ក្រោយពីរងការខូចចិត្តយ៉ាង ខ្លាំងបន្ទាប់ពីប្រពន្ធស្លាប់ទៅ។

ប៉ូលីសនិយាយថា បុរសរងគ្រោះអាយុ៨៣ឆ្នាំត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីបាញ់ ខ្លួនឯងចំក្បាលនៅឯកន្លែងបញ្ចុះសព St. John ស្ថិតនៅភូមិ Middle មុខផ្នូរប្រពន្ធដែលកម្មករនៅ កន្លែងបញ្ចុះសពនិយាយថា ជាធម្មតាពួកគេតែងឃើញបុរសរូបនេះមកលេងផ្នូរ ប្រពន្ធហើយនៅថ្ងៃកើតហេតុគាត់ដេកដួលក្បែរផ្នូរទើបពួកគេប្រទះឃើញកាំភ្លើងមួយដើមនៅក្បែរខ្លួនបុរសរងគ្រោះ តែគាត់នៅមានដង្ហើមទេក ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ពេលនេះបុរសចំណាស់កំពុងត្រូវបានក្រុមគ្រូពេទ្យជួយព្យាបាលប៉ុន្តែហាក់ដូចជាមានសភាពធ្ងន់ធ្ងរនៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង