CamNews

ចាក់បញ្ចាំងហើយ "PASSENGERS"ជារឿងស្នេហារ៉ូមែនទិកលើវេហាបែបវិទ្យាសាស្ត្រដ៏អស្ចារ្យ (មានវីដេអូ)

អាកាសធាតុចាប់ផ្តើមត្រជាក់ចាប់ពីពាក់កណ្តាលខែធ្នូនេះ ដែលជារដូវកាលលំហែរកាយរបស់មនុស្សម្នាជុំវិញសកលលោក។ ចំណែកវិស័យភាពយន្តវិញទស្សនិកជនតែងតែបានទស្សនារឿងដែលស្វាគមន៏នៃរដូវដ៏អស្ចារ្យនេះ ដើម្បីទទួលបាននូវអារម្មណ៏ស្រស់ស្រាយសប្បាយចិត្ត និងរំសាយអស់ទុក្ខកង្វល់។

នៅថ្ងៃទី២២ ខែធ្នូចុងឆ្នាំនេះ ទស្សនិកជននឹងបានទស្សនារឿង Passengers ដែលជារឿងវិទ្យាសាស្រ្តដ៏អស្ចារ្យ ដែលបង្កប់នៅសាច់រឿងស្នេហាដ៏ផ្អែមល្ហែម និងមានអត្ថន័យបំផុតសម្រាប់គូស្នេហ៍ដែលមិនចាញ់រឿង Titanic ប៉ុន្មានទេ។ អ្វីដែលកាន់តែពិសេស គឺរឿងនេះបានចូលរួមដោយកំពូលតារាសម្តែងប្រុសស្រីរបស់ Hollywood ដ៏ល្បីល្បាញបំផុត ហើយជាដៃគូសម្តែងដែលសាកសមបំផុតផងដែរ។ កំពូលតួសម្តែងស្រី Jennifer Lawrence ដែលប្រិយមិត្តធ្លាប់ស្គាល់ច្បាស់ ក្នុងរឿង The Hunger Games សម្តែងជា Aurora Lane និងចាប់ដៃគូសម្តែងជាមួយ Chris Pratt  សម្តែងជា Jim Preston ហើយប្រិយមិត្តក៏បានស្គាល់គាត់ច្បាស់ក្នុងរឿង Jurassic World និង Guardians of The Galaxy ផងដែរ។ សាច់រឿងបរិយាយពីអ្នកដំណើរ៥០០០នាក់ រួមជាមួយនាវិក២៥៨នាក់ដែលត្រូវធ្វើដំណើរពីផែនដីទៅភពថ្មីមួយដែលប្រកបដោយប្រណិតភាព ហើយការធ្វើដំណើរនោះ ត្រូវចំណាយរយៈពេល១២០ឆ្នាំទើបទៅដល់គោលដៅ។ ដូចនោះអ្នកដំណើរទាំងអស់ត្រូវបានអ្នកជំនាញ់ដាក់អោយពួកគេគេងក្នុងប្រអប់សុវត្តិភាពដែលអាចរក្សាជិវិតពួកគេបានរហូតដល់គោលដៅដោយមិនមានការប្រែប្រួលរាងកាយ។

ប៉ុន្តែមានរឿងកើតឡើងជាច្រើននៅលើផ្លូវធ្វើដំណើរដែលពួកគេមិនអាចគិតដល់ ជាក់ស្តែងការធ្វើដំណើរបានត្រឹមតែ៣០ឆ្នាំ មានអ្នកដំណើរ២នាក់បានភ្ញាក់ឡើង។ម្នាក់ជា Jim និងម្នាក់ទៀតជា Aurora ហើយមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្តើមស្រលាញ់គ្នាស្ទើរស្លាប់ស្ទើររស់។តើវាជានិស្ស័យ ឬវាសនាដែលបណ្តាលឱ្យមនុស្ស២នាក់មិនធ្លាប់ស្គាល់គ្នា បានជិះលើយានជាមួយគ្នា ភ្ញាក់ឡើងដូចគ្នាហើយថែមទាំងស្រលាញ់គ្នាយ៉ាងខ្លាំង? តើពួកគេពិតជាភ្ញាក់ឡើងដោយសារតែនិស្ស័យឬដោយសារអ្វីឱ្យប្រាកដ? តែអ្វីដែលគួរឱ្យខ្លាចបំផុតគឺ បើសិនពួកគេមិនអាចទៅគេងក្នុងប្រអប់សុវត្តិភាពវិញបានទេ ពួកគេនឹងស្លាប់នៅតាមផ្លូវដោយសារនៅសល់ពេល៩០ឆ្នាំទៀត។ ទន្ទឹមគ្នានេះដែរ មានរឿងរ៉ាវជាច្រើនក៏កំពុងតែកើតឡើងដែលពួកគេត្រូវរួមគ្នាដើម្បីដោះស្រាយ។

រឿង Passengers នេះបានធ្វើកម្មវីធីសន្និសិទ ចាក់បញ្ចាំងក្នុងរោងកុន Major Cineplex By Cellcard ការពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០នាទីយប់ ចាក់បញ្ចាំងជា 4DX ដែលមានវត្តមានអ្នកកាសែតជាច្រើន និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។ ទស្សនិកជនបានសរសើរថាពិតជាសាច់រឿងថ្មី ល្អមើលខ្លាំង ជាពិសេសមានភាពរ៉ូម៉ែនទិកខ្លាំងតែម្តង ហើយអ្វីដែលកាន់តែពិសេសនោះ បច្ចេកទេស 4DX ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៏ថាដូចស្ថិតនៅក្នុងសាច់រឿងតែម្តង មានខ្យល់ មានទឹក មានក្លិន និង ផ្សែង ពិតជាអស្ចារ្យណាស់។

ដើម្បីស្រាយចម្ងល់ និងទទួលបានចំណីចក្ខុថ្មីដែលពិសេសនឹងមិនធ្លាប់មានពីមុនមក កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី២២ខែធ្នួនេះជា 2D 3D និង 4DX ហើយពិសេសអ្នកដែលមានគួកុំភ្លេចហៅគួស្នេហ៏របស់អ្នកទៅទស្សនារឿងនេះណា។
ទស្សនា Trailer នៅទីនេះ

<object width="480" height="380" data="http://www.youtube.com/v/O4OKEHD3zzo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/O4OKEHD3zzo&rel=1" /></object>

<object width="480" height="380" data="http://www.youtube.com/v/_GiYQTZJoSk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_GiYQTZJoSk&rel=1" /></object>

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited