ព័ត៌មានអន្តរជាតិ ៖ លលាដ៍ក្បាលខ្មោចដល់ទៅ ២៥០ ត្រូវបានគេរកឃើញនៅផ្នូរខ្មោចយក្សមួយ (ផ្នូរខ្មោចមនុស្សស្លាប់ច្រើនគ្នា) មួយកន្លែងនៅភាគខាងជើងរដ្ឋ Veracruz ប្រទេសម៉ិចស៊ិកូ នេះ បើយោងតាមការគូសបញ្ជាក់ពីព្រះរាជអាជ្ញារដ្ឋ លោក Jorge Winckler ។

គូសបញ្ជាក់ដល់ទូរទស្សន៍ក្នុងស្រុក Televisa លោក Jorge Winckler ឲ្យដឹងថា ឧក្រិដ្ឋជនរត់ពន្ធ គ្រឿងញៀន ធ្លាប់បានប្រើប្រាស់រដ្ឋ Veracruz រយៈពេលជាច្រើនឆ្នាំសម្រាប់កប់ចោលសាកសព មនុស្សស្លាប់ ។ ប្រភពដដែលបន្តឲ្យដឹងថា សាកសពខ្មោចខ្លះ គឺមានអាយុកាលអាចនឹងមួយឆ្នាំ ។ លោក Winckler ឲ្យដឹងថា រដ្ឋ Veracruz គឺជាកន្លែងកប់ខ្មោច (ផ្នូរខ្មោច) ដ៏ធំសម្បើមមួយ ។ នៅក្នុងទស្សនៈរបស់ខ្ញុំផ្ទាល់ ប្រសិនបើយើងជីកកកាយផ្នូរខ្មោចទាំងអស់នៅក្នុងរដ្ឋមួយនេះ ច្បាស់ណាស់ រដ្ឋ Veracruz អាចនឹងក្លាយទៅជា ទីតាំងផ្នូរខ្មោចយក្ស ដ៏ធំសម្បើមជាងគេនៅ ប្រទេសម៉ិចស៊ិកូ ក៏ដូចជា នៅលើពិភពលោក ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ បទឧក្រិដ្ឋរៀបចំទុក មុនក្នុងការលុបបំបាត់ភស្តុតតាង កប់ចោលសាកសពមនុស្ស គឺជាការផ្សំគំនិតជាមួយនឹង អាជ្ញាធរ រហូតឈានទៅកប់ចោលសាកសពជាច្រើន ក្នុងកន្លែងតែមួយ ដែលនាំមកនូវការរក ឃើញនូវផ្នូរខ្មោចយក្សជាបន្តបន្ទាប់ ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះរាជអាជ្ញារដ្ឋខាងលើ បានធ្វើការស្តីបន្ទោសដល់រដ្ឋបាលរដ្ឋ អាណត្តិមុន ដែលពុំបានប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការស្វែងរកអត្តសញ្ញាណមនុស្សបាត់ខ្លួន ក្រោយពី មានសេចក្តីរាយការណ៍ ពីក្រុមគ្រួសាររបស់ពួកគេ ថាបានបាត់ខ្លួន អស់មួយរយៈហើយ ។ យ៉ាង ណាមិញ លោកពុំបានគូសបញ្ជាក់ថា តើនៅពេលណា ឬក៏នរណាម្នាក់ ដែលបានរកឃើញសាក សពខ្មោចយ៉ាងច្រើនសន្ធឹកដូចនេះនោះទេ ។

គួរបញ្ជាក់ថា ករណីរកឃើញ ផ្នូរខ្មោចយក្ស (ផ្នូរខ្មោចមានមនុស្សស្លាប់ច្រើននាក់នៅកន្លែងតែ មួយ) នៅក្នុងប្រទេសម៉ិចស៊ិច ពុំមែនជារឿងចម្លែកអីនោះទេ តួយ៉ាង ពាក់ព័ន្ធនឹងករណី សិស្ស និស្សិតបាត់ខ្លួនដល់ទៅ ៤៣នាក់ ពីរដ្ឋ Guerrero ប្រទេសម៉ិចស៊ិចនោះ ប្រតិបត្តិការនៃការតាម ស្វែងរក បែរជារកឃើញ ផ្នូរខ្មោចជាច្រើនកន្លែងទៅវិញ នៅក្នុងតំបន់ ។ លោក Winckler បន្តឲ្យ ដឹងថា អតីតអភិបាលរដ្ឋ Veracuz ដែលបានរត់គេចខ្លួន បន្ទាប់ពីមានការចោទប្រកាន់ ពីបទ ប្រព្រឹត្តិអំពើពុករលួយនោះ រងនូវការស្តីបន្ទោសថារបាយការណ៍ សិស្ស និស្សិតដែលបានបាត់ ខ្លួន ពុំមានការស៊ើបអង្កេត ឲ្យបានលឿនជាងនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី