ក្រុមហ៊ុនផលិតរថយន្តរបស់ អាល្លឺម៉ង់ Anderson Germany ថ្មីៗនេះទើបតែបានបង្ហាញមុខ
នូវប្រភេទរថយន្ត Sport ទំនើបសេរីថ្មី Ferrari F430 Spider ដែលតាំងពីច្រមុះ រហូតដល់
កន្ទុយខាងក្រោយ ត្រូវបាន ពាក់សំបកអាវ aero ថ្មីមួយ ដោយខ្សែ carbon ពណ៌ខ្មៅដែល
ក្រុមហ៊ុន នេះ ហៅថា Hyper Black ។ ក្រៅពីនេះ ក៏មានចំនុចពិសេសគឺ បន្ទាត់ព័ណ៌លឿង
មួយចំនួន នៅលើខ្លួនរថយន្ត និង logo សេះលោត នៅកណ្តាល ។
អំពូលភ្លើង និង បំពុងផ្សែងបានកែប្រែសារជាថ្មីវិញទាំងអស់ ដើម្បីអោយមានលក្ខណៈស៊ី
គ្នាទៅនឹងពណ៌របស់រថយន្ត ។ កង់ខាងមុខ មានទំហំ 235 កង់ខាងក្រោយគឺ 325 ។
ពណ៌ចម្បងគឺខ្មៅនឹងលឿង ក៏ត្រូវបានផ្សំនៅ លើដៃចង្កូត ដៃទ្វារ និងនៅលើកៅអីអង្គុយ
ទៀតផង ។
ជាចុងក្រោយគឺ បច្ចេកវិទ្យាធ្ចើឲ្យ ECU កាន់តែប្រសើរឡើង និង ប្រព័ន្ធ បំពុងផ្សែង អាច
កែច្នៃជួយបង្កើន កម្លាំងរបស់ រថយន្តពី កម្លាំង 490 សេះ ឡើងដល់ កម្លាំង 569 សេះ ៕
(ប្រភពពី zing)
ដោយ៖ រដ្ឋា