(ភ្នំពេញ)៖ រថយម្តប៉ាឡែនមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បានបើកគេចពីរថយន្តសំរាម កំពុងបើកឆ្លងផ្លូវ ស្រាប់តែចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងថ្ម នឹងរថយន្តយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នំា២០១៦ នៅតាមបណ្តោយផ្លូវលេខ២១៥មុខផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រី បើកចេញពីម្តុំបុរីកីឡា ឆ្លងចូលផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច ខណះឆ្លងដល់ពាក់កណ្តាលផ្លូវក៏មានរថយន្តប៉ាឡែនមួយគ្រឿងពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2O-4526 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត តាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីជើងទៅត្បូង បានវ៉ាកអ៊ើជាមួយរថយន្តដឹកសំរាម បានបបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំបណ្តាលឲ្យរថយន្តស្រុញមួយកំណាត់មុខ នឹងបែកពោងការពារ២ នឹងខូចខាត២កង់ ហើយក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តនឹងអ្នករួមដំណើរគេចខ្លួនចេញពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅកន្លែងកើតហេតុ នឹងបានរាយការណ៍ទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកមកវាស់វែងស្ទួចយករថយន្តទៅរក្សាទុក នៅការិយាល័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី