ភ្នំពេញ៖ កាលពីអំឡុងខែ មេសា ឆ្នាំ២០១៥ កន្លងទៅមានព័ត៌មាន នៃការចាកចេញ របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ចូលទៅច្រៀង ក្នុងផលិតកម្មថោន ហើយបានក្លាយជាដំណឹងធ្វើឲ្យរំជើបរំជួលជាខ្លាំង ព្រោះតារាចម្រៀង ព្រាប សុវត្ថិ ជាតារាចម្រៀងស្នូល ក្នុងផលិតកម្មហង្សមាស គ្មានអ្នកណាអាចរំលងលើលោកបានឡើយ ។

ពេលនោះព័ត៌មានបាននិយាយថា លោក ព្រាប សុវត្ថិ ចាកចេញព្រោះផលិតកម្ម មិនសូវអើពើជាមួយលោកដូចមុន ហើយធ្វើឲ្យលោកស្ងប់ស្ងាត់ជាខ្លាំង ពោលគ្មានបទចម្រៀង ណាមួយល្បីល្បាញ ដូចមុនឡើយ ។

វត្តមាន ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញ របស់ពិភពលោក «Cambodia Idol» ក្នុងនាមជា គណកម្មការ និងបទចម្រៀងថ្មីៗ ចេញជាបន្តបន្ទាប់ ធ្វើឲ្យមាត់ចាបមាត់ព្រាប ស្ងាត់លែងមានអ្នកណាហ៊ានក្អក រឿងលោកចេញពីហង្សមាសបន្តទៀត ព្រោះវត្តមាន ព្រាប សុវត្ថិ បង្ហាញយ៉ាងច្បាស់ថា លោកមិនចាកចោល ឆ្នាំងបាយចាស់នេះឡើយ ។ គេនៅចាំបានថា ព្រាប សុវត្ថិ ជាតារាចម្រៀងដុះចេញ ពីផលិតកម្មនេះ ហើយក៏ជួយ ឲ្យផលិតកម្ម រស្មីហង្សមាស ល្បីជាង១០ឆ្នាំមកដែរ ។

ប្រភពពីក្នុងផលិតកម្ម ថោន បាននិយាយប្រាប់ LookingTODAY ថា តាមពិតលោក ព្រាប សុវត្ថិ ពិតជាបាន ឈានជើងចូលក្នុងផលិតកម្ម ថោន ពិតប្រាកដមែន ថែមទាំងថតចម្រៀងបានចំនួន បីបទទៀតផង ។ តែមិនទាន់ បានចុះកុងត្រានៅឡើយទេ ។ លោក ព្រាប សុវត្ថិ ក៏បានដកពាក្យ ដកសម្ដី ហើយចូលទៅផលិតកម្មហង្សមាសវិញ ខណៈដែលម្ចាស់ផលិតកម្ម ថោន បានសម្ដែងការអន់ចិត្តជាខ្លាំង ព្រោះផលិតកម្មនេះ មិនមែនទីសាធារណៈ ចង់ចេញក៏ចេញ ចង់ចូលក៏ចូលនោះទេ។

ដោយសារតែបញ្ហាអត់ចិត្តនេះ ម្ចាស់ផលិតកម្ម ថោន បានប្រកាសថា លែងទទួលតារាចម្រៀងមកពីផលិតកម្ម មួយនោះទៀតហើយ ព្រោះមិនមែនតែលោក ព្រាប សុវត្ថិ ទេ សូម្បីតែ នាង ពេជ្រ សោភា ក៏ធ្លាប់យកផលិតកម្ម ថោន មកលេងសើចដែរ ម្ដងថាចូល ម្ដងថាមិនចូល ធ្វើឲ្យម្ចាស់ផលិតកម្ម វិលមុខខ្ញាល់ ។

ប្រភពដដែល បានបន្តថា គេមិនហ៊ាននិយាយថា យ៉ាងណាទេ ព្រោះទស្សនិកជនជឿថា លោក ព្រាប សុវត្ថិ មានហេតុផលរបស់លោក ។ ចំណែកម្ចាស់ផលិតកម្ម ថោន ក៏មានហេតុផលផ្ទាល់ខ្លួនដែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ហាក់មិនមានរឿងរ៉ាវវែងឆ្ងាយ ហើយសុំឲ្យអ្វីៗបញ្ចប់ដោយល្អ ព្រោះពួកគេសុទ្ធតែមានសេចក្ដីថ្លៃថ្នូររៀងៗខ្លួន គ្រាន់តែចាំទុកថា មិនគួរជឿជាក់លើគេ លឿនពេកទេ ។

ថ្វីដ្បិតតែផលិតកម្ម ថោន បានរបូតបាត់វត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ តែក៏មានតារាចម្រៀងថ្មី មិនតិចជាង៦ដួងទេ ត្រៀមបញ្ចេញពន្លឺ ក្នុងផលិតកម្មសម្បូរលុយមួយនេះ ។ ទស្សនិកជន កំពុងរង់ចាំមើលថា តើមានតារាចម្រៀងណាខ្លះ ដែលត្រៀមចេញបទបន្តបន្ទាប់ទៀត?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល