ក្រុមអ្នកគាំទ្រមានការមិនសប្បាយចិត្ត នៅពេលដែលសំលឹងឃើញPiqueដួលដេកទៅ
លើស្មៅក្នុងការប៉ះទង្គិចជាមួយមិត្តរួមក្រុមVictor Valdes ក្នុងការប្រកួតជាមួយChelsea។

ក្នុងការប្រកួតPlay-Off Champions League រវាងBarcaនិងChelsea ក្នុងការខំប្រឹងសង្គ្រោះបាល់ពី
ការបោះបាល់យ៉ាងឆ្ងាយរបស់Cech ទៅអោយ Drogba ក្បាលPique បានទង្គិចទៅនឹងត្រគាក
របស់អ្នកចាំទីValdes។ ជាលទ្ធផលអ្នកការពាររបស់Barca ត្រូវវិលមុខ អោបក្បាលដេកដួលទៅ
នឹងដីដោយការឈឺចាប់យ៉ាងខ្លាំង។

Piqueដេកឈឺចាប់នៅលើតារាងបាល់

មិនអាចបន្តការប្រកួតទៀតបាន Piqueត្រូវចេញក្រៅតារាងដើម្បីសំរាក។ ក្រោយមក
កីឡាករអាយុ២៥ឆ្នាំរូបនេះ ត្រូវបានគេយកទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។ ក្រោយ
ពេលក្រុមគ្រូពេទ្យធ្វើការថតហ្វីលដោយយកចិត្តទុកដាក់រួចហើយ Piqueត្រូវបាន
អនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញដើម្បីបំប៉នរបួស។ ប៉ុន្តែទំហំរបួសរបស់កីឡាករសង្ហា
រូបនេះវាធ្ងន់ធ្ងរជាងអ្វីដែលអ្នកទាំងអស់គ្នាបានគិត នៅពេលដែលឪពុកម្តាយរបស់គាត់
និយាយថាPiqueមិនបានចងចាំអ្វីទាំងអស់ក្នុងការប្រកួតជាមួយThe Blues៕

<object width="429" height="368" data="http://www.youtube.com/v/0uBHUc4Jl-s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0uBHUc4Jl-s&rel=1" /></object>

ដោយ៖ និស្ស័យ
ប្រភព៖ zing