ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជនជាតិអាមេរិកម្នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួននៅក្នុងប្រទេសចិន កាល ពីឆ្នាំកន្លងទៅនោះ ត្រូវបានសម្រេចផ្តន្ទាទោសហើយពីបទចារកម្ម (ឈ្លបយកការណ៍) នេះបើ យោង តាមក្រសួងការបរ ទេសចិន។

ស្ថិតនៅក្នុងវ័យ ៥៦ ឆ្នាំ លោកស្រី Sandy Phan-Gillis ត្រូវបានអាជ្ញាធរប្រទេសចិន ចាប់ឃាត់ខ្លួន ជាលើកដំបូង អំឡុងខែ មីនា ឆ្នាំ ២០១៥ ខណៈវត្តមានរបស់លោកស្រីនៅក្នុងប្រទេសចិន គឺជា ផ្នែកមួយនៃគណៈប្រតិភូពាណិជ្ជកម្មអាមេរិកនៅចិន ។ ស្វាមីរបស់លោកស្រី ដែលមានឈ្មោះថា Jeff Gillis នោះ អោយដឹងថា ការចោទប្រកាន់ និងផ្ទន្តាទោសភរិយារបស់លោកលើកនេះ គឺខុស ទាំងស្រុងតែម្តង ខណៈអំពាវនាវស្វែងរកបទអន្តរាគមន៍ឲ្យមានការដោះលែង ស្រ្តីជាភរិយារបស់ លោក ។

គួរបញ្ជាក់ថា ព័ត៌មានមួយនេះ ពើបរស៊ើបឡើង ចំពេលដែលមានរបាយការណ៍ បញ្ជាក់ឲ្យដឹងថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hangzhou ។ សេចក្តីរាយការណ៍ បញ្ចាក់ឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា គ្រោងនឹងជួបផ្ទាល់ជាមួយនឹងប្រមុខរដ្ឋចិន លោក Xi Jinping នៅថ្ងៃសៅរ៍ នេះ ចំពេលដែលមានភាពតានតឹងរវាងអាមេរិក-ចិន ក្រោយពីរដ្ឋាភិបាលទីក្រុង ប៉េកាំង អះអាង ថាដែនសមុទ្រចិនភាគខាងត្បូង គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជា ភាពតានតឹង មួយផ្សេងទៀតនោះគឺ ការវាយប្រហារតាមអ៊ិនធើណេត (Cyber Hacking) ៕

-រុស្ស៊ីបញ្ជូនយន្តហោះយោធា ២គ្រឿងតម្លៃ ៦៨លានដុល្លារមកឲ្យថៃ ក្រោយការបញ្ជាទិញតាំង
ពីអតីតរដ្ឋាភិបាលយីងឡាក់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី