ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃពុធនវ ទីសក្ការៈបូជាកណ្តាលក្រុងបាងកកដែល ត្រូវបានគេស្គាល់ថា ជាទីតាំងដើម នៃការបំផ្ទុះគ្រាប់បែកអត្តឃាត រាត្រីថ្ងៃច័ន្ទកន្លងទៅនោះ បាន បើកដំណើរការឡើងវិញហើយ ។

ជនរងគ្រោះ ហោចណាស់ ២០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ រាប់ សិបនាក់ផ្សេងទៀត រង របួសធ្ងន់និងស្រាល ក្រោយមានការវាយប្រហារ បំផ្ទុះ គ្រាប់បែក នៅទីសក្ការៈ Erawan Shrine កណ្តាលក្រុងបាងកក ប្រទេសថៃ ពោលជា ទីកន្លែងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដ៏ ពេញនិយម ។ អាជ្ញាធរប្រទេសថៃ អោយដឹងថា ជនសង្ស័យអទិភាព គឺបុរសម្នាក់ ពាក់អាវពណ៌ លឿង ដែលស្ពាយកាបូបខ្មៅចូលទៅក្នុងកន្លែងកើតហេតុនិងចាកចេញពីទីនោះដោយគ្មានកាបូប ខ្មៅត្រលប់មកវិញជាមួយនឹងរូបលោក ។

នាយករដ្ឋមន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា អោយដឹងថា ការ វាយប្រហារលើកនេះ គឺជាការ វាយប្រហារអាក្រក់បំផុតនៅ ក្នុងប្រទេសថៃ ។ ដោយឡែកពីគ្នា រសៀលថ្ងៃអង្គារ ម្សិលមិញនេះ មានករណីបំផ្ទុះគ្រាប់បែក នៅឯផែកណ្តាលក្រុងបាងកក ជាសំណាងល្អ គ្មានជនរងគ្រោះនោះទេ ប៉ុន្តែអាជ្ញាធរ កំពុងតែបើកការស៊ើបអង្គេត ឈាន ទៅដល់កំណត់ចេតនា នៃការបំផ្ទុះគ្រាប់បែក ទាំងពីរលើកនេះ ៕

- អាន ៖ CCTV ផ្តិតឃ្លីប ជនសង្ស័យ ទម្លាក់កាបូបខ្មៅ នៅទីតាំង ផ្ទុះគ្រាប់បែក កណ្តាលក្រុង Bangkok (មានវីដេអូ)

- អាន ៖ ផ្ទុះគ្រាប់បែក គ្រាប់ទី ២ នៅ Bangkok រសៀលមុននេះបន្តិច នៅទន្លេ Chao Praya (មានវីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី