CamNews

បេក្ខជន ថែល ថៃ ទទួលបានជ័យជំនះ លើកពាន «The Voice Cambodia 2016» រដូវកាលទី២

(ភ្នំពេញ)៖ ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវ​កាល​ទី​២ ប្រចាំក្នុងប្រទេសកម្ពុជា បាន​រកឃើញបេក្ខជន ទទួលបានជយលាភី​លើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពីកម្មវិធីបានបើកការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល​ ជាច្រើនខែកន្លងមក។ បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភី មានសមត្ថភាពខ្ពស់ មានការផ្ញើសារគាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុម​របស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដោយជ័យជំនះនេះទទួលបានទឹកប្រាក់១០០លានរៀល។

​ជាការពិត​នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ទស្សនិកជនសង្កេតឃើញថា ពួកគេទាំង៤រូបនាក់ ​រួមមាន កញ្ញា ឈីន រតនៈ ត្រូវជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ, លោក ថែល ថៃ ជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា សាន ស្រីឡៃ ត្រូវជាកូនក្រុមរបស់​អ្នកនាង ពេជ្រ សោភា និងលោក ឃី សុឃុន ត្រូវជាកូនក្រុម របស់តារាចម្រៀង ឆន សុវណ្ណរាជ បានខិតខំប្រឹងប្រែងបញ្ចេញទេពកោលស្យ និងសមត្ថភាពរបស់ពួកគេរៀងៗខ្លួន ឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានជយលាភី ក្នុងកម្មវិធីដ៏កក្រើកលំដាប់ពិភពលោកនេះ។ ប៉ុន្តែ​ជាលទ្ធផលអ្នកដែលបានជោគជ័យ ជាក់​ស្ដែងនៅពេលនេះ គឺ ថែល ថៃ ព្រោះជាបេក្ខជនធ្វើបានល្អជាងគេ តាមរយៈការបកស្រាយចម្រៀងបទ៖ ក្រមុំឡើ​ងថ្លៃ, ទូរស័ព្ទអធ្រាត្រឃ្លាតស្នេហ៍ និង ពេលបងចាស់ទៅ បានយ៉ាងល្អឥតខ្ចោះ។

សូមបញ្ជាក់ថា កម្មវិធីខ្នាតអន្តរជាតិ ដើម្បីស្វែងរកតារាចម្រៀង​មានសំឡេងល្អ និងសមត្ថភាពខ្ពស់ «The Voice Cambodia» ដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ ហង្សមាស និងជាការឧបត្ថម្ភ​ផ្ដាច់មុខរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា កាលពីរដូវកាលទី១ គឺបានទៅលើតារាចម្រៀង ប៊ុត សីហា ជាបេក្ខជនមក​ពីខេត្តកំពង់ស្ពឺ ហើយត្រូវជា​​កូនក្រុម របស់​តារា​ចម្រៀង ឆន សុវណ្ណរាជ។ ដោយឡែកនៅរដូវកាលទី២ ឆ្នាំ២០១៦ នេះ គឺបានទៅលើ​បេក្ខជន-បេក្ខនារី​ មកពីខេត្តកំពង់ចាម ​ហើយត្រូវជាកូនក្រុមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង