(ណៃពិដោ)៖ សភាថ្មីរបស់សហភាពមីយ៉ាន់ម៉ា បានបោះឆ្នោតជ្រើសរើសលោក U Win Myint មកពី គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ឲ្យឡើងកាន់តំណែងជា ប្រធានសភាតំណាងរាស្ត្រ ( សភា ជាន់ ទាប) និង លោក U Ti Khun Myat មកពី គណបក្សសាមគ្គី ភាព និងការអភិវឌ្ឍសហព័ន្ធ (USDP) របស់លោកប្រធានាធិបតី U Then Senឲ្យកាន់តំណែងជាអនុ ប្រធានរដ្ឋសភាថ្មី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះទៀតថា ការបោះ ឆ្នោត ខាង លើនេះ ធ្វើឡើងជាកិច្ចបើកទំព័រដំបូង នៃសម័យប្រជុំសភានីតិកាលទី២ដែលមានអណត្តិ ៥ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៦ នេះតទៅ។

ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងរបស់ សមាជិកសភាទាំងអស់នោះ លោកប្រធានសភាថ្មី U Win Myint បានសម្តែងនូវក្តីរំភើបរីករាយ ចំពោះថ្ងៃបើកទំព័រថ្មី នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលជា ប្រវត្តិសាស្ត្រនយោបាយ មិនអាចបំភ្លេចបានរបស់មីយ៉ាន់ម៉ា។ លោកក៏បានប្តេជ្ញាផងដែរក្នុងការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព ជាមូលដ្ឋានជូនដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា សភា ថ្មីរបស់ភូមា បានបើកសម័យប្រជុំរបស់ខ្លួននៅ ក្នុង រដ្ឋធានី ណៃពិដោ នៅពីព្រឹក ថ្ងៃ ចន្ទនេះ ដែលវាមានរយៈពេលពីរថ្ងៃ បន្ទាប់ ពី សភា អណត្តិមុន ផុតកំណត់។ នេះជាលទ្ធផល ក្រោយការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលគណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលអាសនៈ៤៣០ ក្នុងសភាតំណាងរាស្ត្រ ដែលជាសំឡេងភាគច្រើនដាច់ខាតតែម្តង៕

<object width="492" height="422" data="http://www.youtube.com/v/HYEwLllP5xE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HYEwLllP5xE&rel=1" /></object>

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី