CamNews

ស្តាប់ការរៀបរាប់ទុក្ខសោកវេទនា របស់ពលករខ្មែរ​៤នាក់ ដែល​ត្រូវក្រុមចោរសមុទ្រ​សូម៉ាលី

(ភ្នំពេញ)៖ ពលករខ្មែរ៤នាក់ ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលី ចាប់បង្ខាំងទុកអស់រយៈពេលជិត៥ឆ្នាំ ដើម្បីទាមទារលុយ ២០លានដុល្លារនោះ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅឯទីស្នាក់ការអង្គការ Caritas ពលករខ្មែរ ដែលបានរួចផុតពី សេចក្តីស្លាប់ បានថ្លែងរៀបរាប់អំពីទុក្ខសោកវេទនា ក្នុងរយៈពេលនៃការចាប់ឃុំខ្លួនពីសំណាក់ក្រុមចោរសមុទ្រសូម៉ាលី។

ពលករខ្មែរម្នាក់បានរៀបរាប់ថា ភាពទុក្ខវេទនាដែលក្រុមចោរសមុទ្រសូម៉ាលីធ្វើបាបនោះ គឺខ្លាំងក្លាជារបបខ្មែរក្រហមទៅទៀត។ ក្នុងចំណោម ចំណាប់ខ្មាំង២៩នាក់ នោះមាន៣នាក់ស្លាប់ដោយសារឈឺ, ជំរិតទាមទារ២០លានដុល្លារ ហើយក្នុងមួយថ្ងៃឲ្យផឹកទឹក តែមួយលីត្រ និងបាយមួយចានកូម ហើយនៅទីបំផុតទាមទារ ពីពលករខ្មែរម្នាក់មួយលានដុល្លារជាថ្នូរ នឹងការដោះលែង។

ប៉ុន្តែទោះបីយ៉ាងមនុស្សទាំង២៦នាក់ដែលនៅរស់រានមានជីវិត មានជនជាតិខ្មែរ, ចិន, តៃវ៉ាន់, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងវៀតណាម ត្រូវបានអង្គការ Caritas សហការជាមួយអង្គការ IOM បានប្រគល់ប្រាក់មួយចំនួនឲ្យក្រុមចោរសូម៉ាលី ទើបមានការដោះលែង ឲ្យមានសេរីភាព។

សូមស្តាប់ការរៀបរាប់អំពីទុក្ខសោកវេទនារបស់ពលករខ្មែរ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី