ភ្នំពេញ ៖ សិស្សសាលាប៊ែលធី សាខាផ្សារដីហុយ ថ្នាក់ទី១ និងថ្នាក់ទី៩ ដែលជាបងប្អូនបង្កើត បានឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនចំនួន ៥០ដុល្លារ ជូនកញ្ញា សឿ ស៊ីថាន់ ជាសិស្សទទួលបាន ទិន្ទេស A ដែលកំព្រាឪពុកម្ដាយ មកពីវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ ខេត្ដត្បូងឃ្មុំ ។

យុវជនសុខ រិទ្ធីហ្សាដែន ថ្នាក់ទី៩«ខ២» នៅសាលាប៊ែលធី បាននិយាយថា ដោយមើលឃើញពីស្ថានភាព គ្រួសាររបស់បងស្រី សឿ ស៊ីថាន់ គួរឱ្យអាណិត ខ្លួននិងប្អូនស្រី សុខ សុរក្សា រៀនថ្នាក់ទី១ បានយកថវិកាពីការ សន្សំរបស់ខ្លួន ចំនួន៥០ដុល្លារ ឧបត្ថម្ភដល់ បងស្រី ដើម្បីចូលរួមចំណែកលើក ស្ទួយសិស្ស ដែលរៀនពូកែរហូត ទទួលបានទិន្ទេស A នៃការប្រឡងបាក់ឌុបនេះ ។

សូមបញ្ជាក់ថា ក្នុងចំណោមសិស្សប្រឡងបាក់ឌុប ជាប់និទ្ទេសA ទាំងអស់ មានចំនួន១០៨នាក់ មកពីគ្រប់ខេត្តក្រុងទាំងអស់ នៃប្រទេសកម្ពុជា សុទ្ធតែជាក្មេង ដែលមានគ្រួសារផ្ដល់ភាពកក់ក្ដៅ និងជួយលើកទឹកចិត្ត ប៉ុន្តែ អ្វីដែលដែលគួរឲ្យ សរសើរនិងចាប់អារម្មណ៍នោះ គឺប្អូនស្រីម្នាក់ ឈ្មោះ សឿ ស៊ីថាន់ មកពីវិទ្យាល័យសម្តេច ជា ស៊ីម កណ្តោលជ្រុំ និងបានទទួលលេខរៀងទី៧៧ នៃសិស្សប្រឡងបាក់ឌុប និទ្ទេស A ទាំងអស់ ដែលបានមកជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកមិញនេះ គឺនាងជាក្មេងកំព្រា ឪពុកម្តាយ រស់នៅតែជាមួយជីដូនចាស់ជរាម្នាក់ នៅភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អ្វីដែលគួរឲ្យសរសើរចំពោះប្អូនស្រី សឿ ស៊ីថាន់ នោះ គឺនាងជាក្មេងកំព្រា ដោយម្តាយបានស្លាប់ចោល ហើយឪពុករបស់នាងបានទៅចោលបាត់ បន្ទាប់ពីម្តាយស្លាប់ទៅ។

ទោះបីជានាងរស់នៅ តែជាមួយជីដូនចាស់ជរា និងគ្មានភាពកក់ក្តៅ ពីឪពុកម្តាយយ៉ាងណាក្ដី តែនាងព្យាយាមរៀនសូត្រ និងរស់នៅប្រកបដោយការតស៊ូ អំណត់ព្យាយាម ក្នុងឆាកជីវិតរហូតប្រឹងរៀនប្រឡងជាប់បាននិទ្ទេស A នៃការប្រឡងបាក់ឌុប ឆ្នាំ២០១៥នេះ យ៉ាងជោគជ័យ។

សូមបញ្ជាក់ថា ប្អូនស្រី សឿ ស៊ីថាន់ ទទួលបានពិន្ទុសរុប ៩៩.៩១២ ស្ថិតនៅលេខទី៧៧ នៃសិស្សជាប់និទ្ទេសAទាំង១០៨ នាក់៕

ផ្ដល់សិទ្ធដោយ៖ ដើមម្ពិល