(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានដើមអម្ពិល បានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង រវាងរថយន្តទំនើប២គ្រឿង នៅចំកណ្តាលភ្លើងស្តុបបូកគោ នៅម៉ោង១៖១០នាទី ឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បើតាមសំដីបុរសម្នាក់ ជាអ្នករត់កង់បី ដែលឈប់រងចាំឌុបម៉ូយ នៅជិតស្តុបនោះបានប្រាប់ថា គាត់បានឃើញរថយន្តLuxes H400 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AD-7771 បើកដោយបុរសម្នាក់ ក្នុងទឹសដៅពីលិចទៅកើត លុះបើកមកដល់ចំកណ្តាលភ្លើងស្តុប ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger ពណ៌ស ស្លាក់លេខ រដ្ឋ២៥: 2-0518 បានមកដល់ដែរ ធ្វើឲ្យរថយន្ត Luxes នោះវាក់អើជាន់ហ្រាំងមិនទាន់បានបុករថយន្ត Ford Ranger នោះផ្នែកខាងក្រោយ បណ្តាលឲ្យរថយន្ត Ford Ranger ដាច់កង់ក្រោយខាងឆ្វេងធ្វើដំណើរទៅមុខលែងរួច។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រោយពីបុកហើយភាគីទាំងសងខាង មិនបានសម្របសម្រួលគ្នានោះទេ ដោយភាគីទាំង២ អាងខ្លួនជាអ្នកមាន មិនខ្ចីដោះស្រាយ សុខចិត្តទុករថយន្តនៅកណ្តាលផ្លូវទើសដល់អ្នកដែលបើកបរដទៃទៀត ចុងបញ្ចប់រថយន្តទាំងពីរត្រូវបានចរាចរណ៌ក្រុងស្ទូចយកទៅទុកដើម្បីឲ្យអ្នកមានទាំងពីរ ចូលខ្លូនទៅដោះស្រាយគ្នា។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល