CamNews

សំបុត្រ​ជិត ២​លាន​សន្លឹក​លក់​អត់​ដាច់ ខណៈ​ការ​ប្រកួត​កីឡា​អូ​ឡាំ​​ពិក Rio 2016កាន់​តែ​ខិត​ជិត​មក​ដល់

(ក្រុងរីយ៉ូ)៖ សំបុត្រសម្រាប់ចូលទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ជិត២លានសន្លឹក មិន​ទាន់​លក់​អស់​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​តែ ២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នឹងចាប់ផ្តើមហើយ ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង​សម្រាប់​អ្នក​រៀប​ចំ​។

សារព័ត៌មាន Sportskeeda បានផ្សាយឲ្យដឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះថា ចំនួនសំបុត្រ ៤.៤លានសន្លឹក ក្នុងចំណោមសំបុត្រសរុប ៦.១​លាន​​សន្លឹក ត្រូវ​បាន​លក់​ចេញ​ហើយ នៅ​សល់​តែ​ជិត ២​លាន​សន្លឹកទៀតប៉ុណ្ណោះ ក្នុងការចូលទស្សនាពហុកីឡា ក្នុងឱកាស Olympic Games 2016 ដែល​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល​ថ្ងៃ​ទី​០៥ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សី​ហា។

ប្រធានទីផ្សារផ្នែកលក់សំបុត្រក្នុង Rio លោក Donovan Ferreti បានថ្លែងប្រាប់ AP កាលពីថ្ងៃអង្គារម្សិលមិញថា «ព្រឹត្តិការណ៍ Rio 2016 ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​មក​កាន់​ប្រេស៊ីល តែក៏អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេដែរ។ យើងអាចនឹងទម្លាក់ថ្លៃសំបុត្រ ប្រសិន​បើ​នៅ​តែ​លក់​មិន​ដាច់​ទៀត តែវាអាចធ្វើឲ្យអ្នកគាំទ្រអាមេរិកអន់ចិត្ត ដោយសារតែពួកគេបានបានទិញសំបុត្ររួច​ហើយ ក្នុង​ចំណោម​បារាំង អាល្លឺម៉ង់ អាហ្សង់ទីន និង​ជប៉ុន ដែលបានទិញសំបុត្រច្រើនជាងគេ»។

មន្រ្តីទីផ្សារប្រេស៊ីលខាងលើបានធ្វើការព្យាករណ៍ថា ចំនួនទឹកប្រាក់ ៣២០លានដុល្លារ នឹងទទួលបានពីការលក់សំបុត្រ ចូលទស្សនាការប្រកួត​កីឡា​ដែល​មាន​រយៈ​ពេល ៤​ឆ្នាំ​ម្តង លើកទី៣១នេះ ដោយពុំបានបញ្ជាក់ពីតម្លៃសំបុត្រឡើយ ហើយរហូតមកទល់នឹងពេលនេះ សំបុត្រ​គឺ​នៅ​សល់​ច្រើន​នៅ​ឡើយ តែ​លោក Ferreti បាន​ធ្វើ​ការ​ច្រាន​ចោល​មិន​មែន ជាប់ទាក់ទងនឹងការភ័យខ្លាចនៃវីរ៉ុស Zika ឡើយ ប៉ុន្តែគ្រាន់តែមិនចង់មកកាន់ទីកន្លែង ដែលជាប្រភពដែលកើតឡើង តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង