CamNews

តម្លៃសំបុត្រចូលទស្សនាការប្រកួត ប៉ាក់គីអៅ នឹងFloyd អាចឈានដល់ ១ ម៉ឺនដុល្លារ​ នៅមិនទាន់មានលក់ទៀត

ព័ត៌មានកីឡា៖ ព្រឹតិការណ៍ប្រកួតដ៏ធំបំផុតក្នុងប្រវត្ដិសាស្រ្ដកីឡាប្រដាល់រវាង Floyd នឹងប៉ាក់គីអៅ នឹងចាប់​​ផ្ដើមប្រកួតហើយត្រឹមតែ​ ១០ ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្ដែបញ្ហាចំបងដែលត្រូវបានចោទឡើងធ្វើឲ្យ​ ជ្រួលច្របល់​ពេលនេះ គឺត្រង់ថា សំបុត្រចូលទស្សនាការប្រកួត នៅមិនទាន់បើកលក់ជាថ្មីនៅឡើយទេ ក្រោយ​ពីផ្អាក​មួយរយៈ ។

ប្រភពគេហទំព័រមួយបានឲ្យដឹងថា មានការកើនឡើងខុសពីការស្មាន នៃអ្នកចង់ចូលទស្សនាការប្រកួត រហូតដល់មានការខកខានចំ​នួនសំបុត្រលក់ចេញ ធ្វើឲ្យមានភាពកកស្ទះផ្អាកមួយរយៈ ។ ទន្ទឹមនឹងការ​ឈប់សម្រាកនេះ ផងដែរ​លោក Leornard Ellerbe ដែលជាប្រធានផ្សាយផ្ទាល់របស់ Floyd បានលើក​ឡើងក្នុងសន្និសិទ្ធកាលពីខែមុនថា សំបុត្រនឹងចាប់ផ្ដើមចេញលក់វិញមុន ពីសប្ដាហ៍មុននៃការប្រកួត ប៉ុន្ដែតម្លៃអាចឈាន​ពី ១៥០០​ ទៅ ៧៥០០ ដុល្លារ ។ ប្រពភពគេហទំព័របានបន្ដទៀតថា បើទោះបីតម្លៃកើនឡើងប៉ុណ្ណោះ មែន​ក៏តម្រូវការនៅតែមានបន្ដ ប៉ុន្ដែអ្វីដែលចាំបាច់ពេលនេះ គឺមិនទាន់មាន ចររាចរសំបុត្រ​មានលើ​ទីផ្សារនៅឡើយទេ ។ ហើយ ប្រសិនបើផ្អែកលើស្ថានភាពនៃការ ប្រែប្រួលក្នុងកំលុងពេល​ ២ សប្ដាហ៍កន្លងមក ទីផ្សារសំបុត្រអាចនឹងកើនតម្លៃឡើងទៅដល់ ១០០០០ ដុល្លារ ទៀតផង​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportingnews