CamNews

អ៊ឹម ជីវ៉ា ត្រូវចោរលួចគាស់ទ្វារឡាន យកទ្រព្យសម្បត្តិ នៅកោះពេជ្រ អស់ជាង៤ពាន់ដុល្លារ

ភ្នំពេញ៖ តារាសម្តែង កំពុងតែចាប់ផ្តើម មានប្រជាប្រិយភាពលេចធ្លោ ក្នុងសកម្មភាពមនុស្សធម៌ លោក អ៊ឹម ជីវ៉ា កាលពីយប់ម្សិលមិញនេះ បានជួបរឿងស៊យធំមួយ ដោយលោកត្រូវបានចោរលួចគាស់ទ្វារឡាន យកទ្រព្យសម្បត្តិ សរុបប្រមាណជាង៣ពាន់ដុល្លារ នៅកោះពេជ្រ ខណៈដែលលោកបានចតឡាន នៅបរិវេណដីមុខសាលមហោគ្រោះពេជ្រ ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះថា តារាសម្ដែង និងពិធីករ លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា កាលពីយប់មិញ ម៉ោងប្រហែលជា ៨៖៣០នាទី លោកបានជួបរឿងស៊យធំមួយ ដោយត្រូវបាត់បង់ទ្រព្យសម្បត្តិ និងលុយមួយចំនួនធំ ខណៈដែលលោកចូលរួម ក្នុងកម្មវិធីមួយ នៅកោះពេជ្រ ហើយត្រូវបានចោរចូលលួច គាស់ទ្វារឡាន ។

តារាសម្តែង និងជាតារាចម្រៀង លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងទៀតថា «ចោរគាស់ទ្វារឡានខ្ញុំ បានលួចកាបូបដោយនៅនោះ មានសម្ភារមួយចំនួនដូចជា ខ្សែករផ្លាទីន៥ជី បន្តោងខ្សែក២ជី នាឡិកាដៃផ្លាទីនចំនួន១គ្រឿង, នាឡិការដៃម៉ាកស្វីស១គ្រឿង , លុយដុល្លារ៤៩០ដុល្លារ លុយខ្មែរ ជាង ៥០០ ០០០ រៀល បាស្ព័រ , អត្តសញ្ញាណប័ណ្ណ, កាតធនាគារ និងសម្ភារមួយចំនួនទៀត សរុបជាង៣០០០ដុល្លារ ហើយសូម្បីតែកាបូបតារាសម្តែងជើងចាស់អ្នកគ្រូ ធន់ យុវណ្ណា ក៏បានសរុបទឹកប្រាក់ប្រមាណ ជាង១ពាន់ដុល្លារ ទៀតផង»។

លោក អ៊ឹម ជីវ៉ា បានប្រាប់ទៀតថា បើទោះជាយប់មិញ លោកបានជួបរឿងអាក្រក់ ត្រូវចោរគាស់ទ្វារឡាន ក៏ដោយ តែលោក មិនបានដាក់ពាក្យប្តឹង តាមផ្លូវច្បាប់ឡើយ តែលោកសុំស្នើរទៅដល់ចោរ(អ្នកលួច)យកលុយរសម្ភារផ្សេងៗទៅចុះ តែលោកសុំវិញត្រឹមតែ ប៉ាស្ព័រ អត្តសញ្ញាណប័ណ្ណ និងកាតធនាគារវិញប៉ុណ្ណោះ ប្រសិនបើមានអ្នករើស បានសុំទាក់ទងមកលោក គឺលោកនឹងមានការផ្តល់ជារង្វាន់ ព្រោះវត្ថុពីរយ៉ាងនេះ សំខាន់ណាស់ សម្រាប់លោក ព្រោះនៅក្នុងពេលឆាប់ៗនេះ លោកត្រូវចេញទៅក្រៅប្រទេសផង ដូច្នោះលោកសុំអំពាវនាវ សុំឲ្យប្រគល់មកវិញនូវរបស់ទាំង៣យ៉ាងខាងលើនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល