ភ្នំពេញ៖ ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គណៈកម្មការមូលប័ត្រកម្ពុជា ចេញសេចក្តីជូនដំណឹង ឲ្យសាធារណជនទូទៅ ធ្វើការប្រុងប្រយ័ត្ន ចំពោះការដាក់ប្រាក់វិនិយោគ ជាមួយគម្រោង របស់អង្គការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) សមាគមអ្នកប្រឹក្សាវិនិយោគ ICA និងក្រុមហ៊ុន EBC (Empire Big Capital Limited) កាលពីពេលថ្មីៗនេះ រួចមក ធ្វើឲ្យប្រជា ពលរដ្ឋជាច្រើន កំពុងជ្រួលច្របល់ ជាមួយនឹងការវិនិយោគនេះ ដោយអ្នកខ្លះចង់ទាមទារដកទឹកប្រាក់របស់ខ្លួនមកវិញ។

ជាក់ស្តែងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ បានចេញលិខិតមួយ ច្បាប់ផ្ញើទៅកាន់ អគ្គនាយក អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ឲ្យផ្អាកជាបន្ទាន់នូវសកម្មភាព របស់ខ្លួននៅលើទឹកដីខេត្តកំពង់ឆ្នាំង ហើយរង់ចាំដល់មានការអនុញ្ញាតច្បាប់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការមូលប័ត្រកម្ពុជា និងទទួលខុសត្រូវទាំងស្រុង ចំពោះសាធារណជន ដែលបានដាក់ប្រាក់វិនិយោគផ្ទាល់ខ្លួន ឬ បើកគណនីនៅធនាគារ ដោយអង្គការសន្យាផ្តល់ការប្រាក់ ដល់អ្នកវិនិយោគទាំងនោះនូវអត្រាការប្រាក់ខ្ពស់។

ដោយឡែកនៅឯកខេត្តបាត់ដំបងឯណោះវិញ ក៏មិនខុសពីនៅខេត្តកំពង់ឆ្នាំងដែរ ប្រជាពលរដ្ឋ ដែលអ្នកវិនិយោគប្រាក់នោះ ក៏បានព្រួយបារម្ភចំពោះប្រាក់វិនិយោគរបស់ពួកគាត់ដែរ ហើយប្រជាពលរដ្ឋជាច្រើនកំពុងតែចង់ធ្វើការទាមទារឲ្យអង្គការ ប្រគល់ប្រាក់របស់ខ្លួនមកវិញ។ មិនមែនត្រឹមតែខេត្តបាត់ដំបង និងកំពង់ឆ្នាំងនេះនោះទេ ខេត្តមួយចំនួនទៀតដែលមានប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគជាមួយអង្គការ AIFក៏កំពុងចលាចលដូចគ្នាដែរ ។

អ្នកសេដ្ឋកិច្ចមួយចំនួនបានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញការផ្តល់សេវាការផ្តល់វិនិយោគរបស់អង្គការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍នេះថា ជាការកេងចំណេញខ្ពស់ និងជារបៀបបោកសម័យថ្មី ។ ដោយអ្នកវិភាគទាំងនោះលើកឡើងថា គម្រោងវិនិយោគនេះ គឺជាការបែងចែកលុយរបស់អ្នកវិនិយោគ ឲ្យអ្នកវិនិយោគខ្លួនឯងវិញ ឬយកលុយពីអ្នកវិនិយោគថ្មី ទៅឲ្យអ្នកវិនិយោគចាស់ បើនិយាយឲ្យស្រួលស្តាប់ គឺយុទ្ធសាស្រ្ត និងចិត្តសាស្រ្ត បោកមនុស្សណាដែលឆ្លាត ហើយលោភលន់ចង់បានចំណូលស្រួលមិនចាំបាច់ប្រើខួរក្បាលគិត ។ គម្រោងនេះវិនិយោគនេះ មិនអាចផ្ទៀងផ្ទាត់បានទេ នៅពេលមានផ្ទុះរឿងឡើយ រកមុខអ្នកទទួលខុសត្រូវអត់មាន ពួកគេ (អ្នកវិនិយោគ) នឹងឆ្លើយថាខ្ញុំចាញ់បោកគេហើយ ។

ដោយឡែក លោក ហួត សុវណ្ណ ប្រធានមូលនិធិ អង្គការ អភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានដំណឹងពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងគណៈកម្មការមូលបត្រកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តមួយចំនួន លោកបានបញ្ជាឲ្យមានការផ្អាកនូវសកម្មភាពរបស់អង្គការនេះ ដោយរង់ចាំការពិភាក្សាជាមួយស្ថាប័នជំនាញ ពិសេសគណៈកម្មការមូលបត្រកម្ពុជា។ លោកបន្តថា «ខ្ញុំបានដាក់លិខិតសុំជួបពិភាក្សាជាមួយ គណៈកម្មការមូលបត្ររួចហើយ តែមិនទាន់ទទួលបានដំណឹងឆ្លើយតបនោះទេ»។

លោក ហួត សុវណ្ណ បន្តថា រហូតមកដល់សព្វថ្ងៃនេះ អង្គការរបស់លោកបានកំពុងដំណើរការផ្តល់សេវាគម្រោងវិនិយោគជាមួយប្រជាពលរដ្ឋនៅទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា ដោយមានចំនួន មិនតិចជាង ១ម៉ឺននាក់នោះទេ ដោយចាប់តាំងពីការផ្តើមគម្រោងរហូតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំហើយ មិនទាន់មានអ្នកវិនិយោគណារងគ្រោះដោយគម្រោងរបស់អង្គការនោះទេ មានតែទទួលបាននូវភាពជោគជ័យហើយមានការផ្លាស់ប្តូរជីវភាពយ៉ាងល្អប្រសើរ។ លោកបញ្ជាក់ទៀតថា កម្រោងវិនិយោគរបស់អង្គការ AIF គឺជាការបើកគណនីវិនិយោគនៅក្នុងក្រុមហ៊ុន ឯបរទេស ដោយក្នុងនោះមានចាប់ពី ៥០០ដុល្លារ ១០០០ដុល្លារ ហើយរហូតបច្ចុប្បន្នមានរហូតដល់ ២០០០ដុល្លារ ។

យ៉ាងក៏ដោលប្រធានអង្គការមូលនិធិរូបនេះ បានសំណូមពរឲ្យស្ថាប័នជំនាញធ្វើការសិក្សាឲ្យច្បាស់អំពីគម្រោងវិនិយោគនេះ ថាតើហេតុអ្វីក៏ ទទួលបានប្រាក់ចំណូលមកវិញច្រើន? មុននឹងធ្វើវិនិច្ឆ័យអ្វីមួយនោះ។

គួររំលឹកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការមូលប័ត្រកម្ពុជា បានអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស ឲ្យធ្វើការប្រយ័ត្នចំពោះគម្រោងវិនិយោគ របស់អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ជាមួយក្រុមហ៊ុន EBC និង សមាគមអ្នកប្រឹក្សាវិនិយោគ ICA ដែលផ្តល់សេវាវិនិយោគមាន លក្ខណៈជាបណ្តាញតៗ គ្នាខុសច្បាប់ដែលកំណត់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំដែលបានផ្តល់ប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងការប្រមូលប្រាក់ សន្សំពីប្រជាជនដល់អង្គការ ក្រុមហ៊ុន សមាគម នូវអត្រាការប្រាក់ខ្ពស់នោះទេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល