CamNews

សុខ ស្រីម៉ុច ក្តោបបាន ឱកាសសម្តែងតួឯក ក្នុងរឿងថ្មី

ភ្នំពេញ៖ ស្របពេល ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះកំពុងតែ លេចពន្លឺល្បី ទៅមុខជាបណ្តើរៗ តារាសម្តែងស្រីថ្ពាល់ខួច កញ្ញា សុខ ស្រីម៉ុច កំពុងតែ មានឱកាសច្រើន ក្នុងការឆក់យកបានទីផ្សារសិល្បៈ តាមរយៈការបង្ហាញនូវសមត្ថភាព សម្តែង ក្នុងខ្សែភាពយន្តនៅតាម បណ្ដា ផលិតកម្ម តូចធំ ក៏ដូចជាតាមស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយចំនួន។

ការបោះជំហាន ទៅមុខជាបណ្តើរៗ នេះហើយ ទើបធ្វើឲ្យតារាសម្តែងស្រីសម្បុរស្រអែមស្រស់ កញ្ញា សុខ ស្រីម៉ុច កំពុងតែមានហាងឆេង សម្រាប់ ទីផ្សារក្នុងស្រុក និងក្រៅស្រុកហើយត្រូវបានផលិតកម្មនានាទាក់ទងនាងជាហូរហែ។ គេនៅចាំបានថា នៅក្នុងអំឡុងចុង ឆ្នាំ២០១២ រហូតដល់ចុង ឆ្នាំ២០១៤ នេះតារាសម្តែងស្រី សុខ ស្រីម៉ុច បាននឹងកំពុងបញ្ហាញវត្តមាន ជាច្រើនតាមរយៈការសម្តែង ខ្សែភាពយន្តភាគបានចាក់បញ្ចាំង នៅតាម បណ្តាស្ថានីយ ទូរសទ្សន៍ ក៏ដូចជា នៅក្នុងរោងកុនជាដើម។

ផ្តល់សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ តារាសម្តែងប្រៀបបីដូច ជាបុប្ផាក្រពុំ មកពីទឹកដីខេត្តកំពង់ធំ កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថា ឈានចូលរដូវនេះ សម្រាប់អាជីពសម្តែងរបស់នាង គឺនៅតែមានការមមាញឹក ក្នុងការចេញថតដូចមុនៗដដែល។ ទន្ទឹមនឹងនេះ បច្ចុប្បន្ននាង ក៏ក្តោបបានឱកាស គ្រងតំណែងជាតួឯក ក្នុងខ្សែរឿងថ្មីទៀតផង។

កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្តថា "រាល់ថ្ងៃនេះ ខ្ញុំមានការរវល់ច្រើនគួរសមទាំងអាជីពសម្តែង និងការងារផ្ទាល់ខ្លួន។ ខ្ញុំក៏បានទទួលចុះ កិច្ចសន្យា  ថតរឿងថ្មី គ្រងតំណែងជាតួឯក ធ្វើជាប្រពន្ធរបស់លោក ប៉ែន ចំរ៉ុង.." ។

សុខ ស្រីម៉ុច បានបន្តថា នៅក្នុងសាច់រឿងនោះ ខាងអ្នកដឹកនាំតម្រូវឱ្យនាង សម្តែងជាតួប្រពន្ធ ដែលមានចិត្តល្អ ហើយចាំជួយថែរក្សា មើល គ្រួសារ ដែលជាតួឯក ក្នុងសាច់រឿងទាំងមូល ក្រោមចំណងជើងថា "ខ្ញុំថា ខូច! ខូចមែន" របស់ផលិតកម្ម កងពេជ្រភាពយន្ត។ គួរំឭកថា កញ្ញា សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះគួរសម តាមរយៈតួសម្តែងភាពយន្តទាំងខ្នាត តូច និង ខ្នាតធំ ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍នានាមក បានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ខ្លាំង រាល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួន ទាក់ទងនឹងជីវិត ស្នេហា ក្រៅឆាក ខណៈបណ្តាញសារព័ត៌មាន ក្នុងស្រុក ពុំសូវមានការលើកឡើង ពីរឿងរ៉ាវផ្ទាល់ខ្លួន របស់នាងនោះទេ ។

តារាសម្តែងថ្ពាល់ខួច សម្តីផ្អែម សុខ ស្រីម៉ុច បច្ចុប្បន្ននេះ ត្រូវបានមហាជនមើលឃើញថា អាជីពសិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មាន ហាងឆេងទីផ្សារ ច្រើនគ្រាន់បើ ក្នុងពិភពតួសម្តែង ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលនេះ តារាសម្តែងសុខ ស្រីម៉ុច ក៏ហាក់មានភាពហ៊ឺហារ ជាមួយ នឹងការប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗ ខុសប្លែកពីពេលមុនទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល