ក្រុងព្រះសីហនុ ៖ ធនាគារពិភពលោក បានឲ្យដឹងនៅក្នុងរបាយការណ៍នាពេលថ្មីៗនេះថា កម្ពុជាកំពុងតែស្ថិតក្នុងចំណោម ១២ ប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលងាយទទួលរងការកើនឡើងនៃកម្រិតទឹកសមុទ្រ ដែលអាចបណ្តាលឲ្យបាត់បង់ដី និងបង្ខំឲ្យមនុស្សរាប់លាននាក់ ផ្លាស់ទីលំនៅ ។

ក្នុងនោះផងដែរ ការសិក្សាបានបង្ហាញឲ្យដឹងបន្ថែមទៀតថា ផលប៉ះពាល់នៃការកើនឡើងកម្រិតទឹកសមុទ្រនឹងមានសភាពធ្ងន់ធ្ងរចំពោះតំបន់នេះ ដែលប៉ះពាល់ដល់ប្រទេសជាច្រើនដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី កូរ៉េខាងជើង កូរ៉េខាងត្បូង ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភូមា ប៉ាពួញូហ្គីណេ ហ្វីលីពីន ថៃ និងវៀតណាម ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពផ្លូវការមួយនេះមិនបានបញ្ជាក់ចំនួនជាក់លាក់ថា តើដីចំនួនប៉ុន្មានគីឡូម៉ែត្ររបស់ប្រទេសកម្ពុជានឹងបាត់បង់ ហើយក៏មិនដឹងច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចរងផលប៉ះពាល់ ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្រនោះឡើយ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes