CamNews

ឪពុក​ព្រះកាយច័ន្ទ អួត​ថា កូន​ស្រី​មមាញឹក និង​ឡើង​កូត​ខ្លាំង

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី មានវ័យ២០ឆ្នាំ កញ្ញា ព្រះកាយច័ន្ទ ក្រោយពីបណ្តែត
បណ្តោយខ្លួន ចូលប្រឡូកក្នុង វិស័យសិល្បៈ ជិតពីរឆ្នាំមកនេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន
មើលឃើញថា ប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាង គឺកាន់តែមាន សន្ទុះហក់ឈានឡើង
ទៅមុខជាលំដាប់។ មិនតែប៉ុណ្ណោះ ឈានចូលដល់ ឆ្នាំ២០១៣នេះ ព្រះកាយច័ន្ទ មានឱកាស
ដណ្តើមបាន ដំណែងជាតួឯកស្ទើរតែ គ្រប់សាច់រឿង។

មជ្ឈដ្ឋានអ្នកនិយមតាមដាន ព័ត៌មានតារា បានលើកសរសើរថា តារាសម្តែង ព្រះកាយច័ន្ទ ចូល
ដល់ឆ្នាំ២០១៣នេះ នាងហាក់មាន ស្ទុះទៅមុខជាខ្លាំង ជាហេតុធ្វើឲ្យ តារាស្រីល្បីឯទៀត មាន
ការព្រួយបារម្ភ ចំពោះការប្រជែង ដណ្តើមយកទីផ្សារពីនាង។មិនតែប៉ុណ្ណោះ ព្រះកាយច័ន្ទ ក៏
កាន់តែមានសម្រស់ ស្រស់ស្អាតប្លែកពីមុន ទើបធ្វើឲ្យយីអ៊ុនរបស់នាង ហក់ឡើងក្រឺតៗបែប
នេះ។

ប្រភពខាងលើ បាននិយាយទៀតថា មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេង ព្រះកាយ
ច័ន្ទ កាន់តែមានភាពលេចធ្លោ នៅក្នុងវិស័យសិល្បៈ ខណៈដែលមុននេះ តារាសម្តែងវ័យស្រ
បាលគ្នា កញ្ញា ម៉ាក សែនសូនីតា ហៅតូតា មានសន្ទុះដើរទៅមុខខ្លាំងជាង ។ ក៏ប៉ុន្តែចូលដល់
ឆ្នាំ២០១៣នេះ ព្រះកាយច័ន្ទ ហាក់មានសន្ទុះខ្លាំងជាង តូតាវិញម្តង។

លោក ពៅ ច័ន្ទតារា ដែលជាឪពុកបង្កើតរបស់កញ្ញា ព្រះកាយច័ន្ទ បាននិយាយប្រាប់គេហទំព័រ
LookingTODAY ឲ្យដឹងកាលពីមុននេះបន្តិចថា បច្ចុប្បន្ននេះការងារសិល្បៈ របស់ព្រះកាយច័ន្ទ
គឺមានការមមាញឹកជាខ្លាំង រហូតស្ទើរតែរក ពេលសម្រាកគ្មានផង។

លោកបានបន្តថា "កូនរបស់ពូ អាច័ន្ទ (ព្រះកាយច័ន្ទ) មមាញឹកខ្លាំងដូចជា ការថតរឿង និង ការ
គ្រងដំណែង ធ្វើជាពិធីការិនី។ទន្ទឹមជាមួយគ្នានេះ ក៏មានខាងផលិតកម្ម និងស្ថានីយនទូរទស្សន៍
គេទាក់ទងមកហៅ កូនពូ ដើម្បីទៅថតខ្សែរឿង ជាបន្តបន្ទាប់ដែរ តែខ្ញុំមិនទាន់ ឆ្លើយយល់ព្រម
ថា ទទួលទេ ព្រោះឥឡូវនេះ ច័ន្ទ កំពុងជាប់ថត៣រឿង មិនទាន់ចប់ទេ"។

ព្រះកាយច័ន្ទ ជាតារាសម្តែងស្រីមួយដួង ដែលមួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជន
ទទួលស្គាល់ថានាងជាតារាវ័យក្មេង ដែលមានទាំងទេពកោសល្យ និងសមត្ថភាពក្នុងការសម្តែង
ច្រៀង រាំ ការដើរម៉ូដ និង ការធ្វើជាពិធីការិនីជាដើម។ជាងនេះទៅទៀត នាងក៏មានសម្រស់ស្រស់
ស្អាត់ មិនចាញ់តារា ឯទៀតប៉ុន្មានដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល