CamNews

សុះ ម៉ាច ជួប​ទុក្ខជាទម្ងន់ ខណៈ​​អ្នក​ម្តាយ​ធំ​ (ម្ដាយទី២) ទទួល​មរណភាព

(ភ្នំពេញ)៖ តារាចម្រៀង និងជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច និងក្រុមគ្រួសារ បច្ចុប្បន្ននេះកំពុងតែមានទុក្ខ ក្រៀមក្រំជាទម្ងន់ ខណៈអ្នកម្តាយធំរបស់ខ្លួនបានទទួលមរណភាព ដោយគ្មានពេលត្រឡប់ក្រោយ ជារៀងរហូត កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុស លោក សុះ ម៉ាច បានសរសេរថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា។ រសៀលម្សិលមិញ ខ្ញុំមានទុក្ខជាទម្ងន់ ដោយអ្នកម្តាយធំរបស់ខ្ញុំ គឺអ្នកម្តាយ សាន ម៉ៃសាម៉ាស ជនជាតិឥស្លាម ដែលជាភរិយាដើមរបស់លោកប៉ា សុះ ម៉ាត់ បានទទួលមរណភាព នាវេលាម៉ោង៣រសៀល ដោយជរាពាធ ក្នុងព្រះជន្មាយុ៨៨ឆ្នាំ!»។

លោក សុះ ម៉ាច បានបញ្ជាក់ថា «សពបានតម្កល់នៅផ្ទះ ខាងត្បូងស្ពានជ្រោយចង្វារ ចម្ងាយ៩០ម៉ែត្រ ក្បែរវិហារអ៉ីស្លាម​មុខដាច់នឹងបញ្ចុះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០១៦។ ក្រៅពីអ្នកម្តាយ បង្កើតរបស់ខ្ញុំ គាត់ជាអ្នកម្តាយទីពីរ ដែលខ្ញុំតែងតែគោរពគាត់ដូចម្តាយ បង្កើតរបស់ខ្ញុំដែរ !»។

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានលើកឡើងបន្ថែមថា «ពេលនេះគាត់លាខ្ញុំ និងក្រុមគ្រួសាររហូតហើយ លាដោយអាឡោះអាល័យ ក្រៃលែងគ្មានអ្វីនឹងថ្លែង បានឡើយ។ សូមវិញ្ញាណក្ខន្ធអ្នកម្តាយ បានទៅជួបលោកប៉ា និងបានដឹកដៃគ្នាទៅកាន់ឋានសុគតិភពកុំបីឃ្លាតឡើយ ជាតិក្រោយកូនសូមជួបលោកទាំងពីរ ជាថ្មីទៀត!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង