តាមគេហទំព័រ Stuff.tv បានឲ្យដឹងថា ពួកគេទើបតែទទួលបានព័ត៌មានពីគំរូស្មាតហ្វូន
ជំនាន់បន្ទាប់របស់ HTC One X ពីប្រភពគួរឲ្យជឿជាក់មួយពីក្រុមហ៊ុន HTC។

ស្មាតហ្វូន "One X II" មាន Code Name Endeavour C2 នឹងប្រើប្រាស់ CPU Tegra 3+ Quad Core
ល្បឿន 1,7GHz, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយ Sense 4.1, រយះពេលនៃការប្រើ
ប្រាស់ថ្មនឹងបានយូរជាង One X។ ជាមួយនោះផងដែរវាត្រូវបានផលិតចេញពណ៌ថ្មីលើសំបករបស់វា តែប្រភពមិនបានប្រាប់ជាពណ៌អ្វីទេ។ Endeavour C2 ត្រូវបានដឹងថានឹងលក់ដោយភ្ជាប់ជាមួយកាស
ស្តាប់ UrBeats ហើយអាចប្រើប្រាស់បានជាមួយគ្រប់ឧបករណ៍ដែលអាចប្រើលើ One X, សំរាប់ការ
រចនាម៉ូដគឺមិនមានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបជាមួយ One X ។

រូបសិប្បនិម្មិត

និយាយពីរូបសណ្ឋានវិញ Endeavour C2 នឹងបំពាក់រួចជាស្រេចនូវកម្មវិធី ClearVoice ដើម្បីអភិវឌ្ឍ
គុណភាពការសន្ទនា ហើយវាក៏ជាស្មាតហ្វូនដំបូងគេរបស់ HTC ដែលប្រើប្រាស់សេវាកម្មមើលវីដេអូ
តាមសំណូមពរ HTC Watch version 2។ HTC Endeavour C2 ត្រូវបានគេសង្ឃឹមថានឹងដាក់លក់លើ
ទីផ្សារនៅមុន រឺក្នុងថ្ងៃទី01/10 ខាងមុខនេះ, ចំណែកតំលៃលក់គឺប្រហាក់ប្រហែលនឹងតំលៃរបស់HTC
One X៕

ដោយ៖ សិលា
ប្រភព៖ tte