CamNews

រុស្ស៊ី នឹង​បញ្ជូន​យន្ត​ហោះ​ពន្លត់​អគ្គី​ភ័យ​ទៅឆ្លងប្រទេស ខណៈ​ភ្លើង​ឆេះ​ព្រៃ កំពុង​រីករាល​ដាល

(អ៉ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអ៊ែលលោក Benjamin Netanyahu រំពឹងថា រុស្ស៊ីនឹងចូលរួមជួយ​ក្នុងការប្រយុទ្ធប្រឆាំង នឹងមហន្តរាយភ្លើងឆេះព្រៃ ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំង ចាប់តាំងពី​ដើមសប្តាហ៍នេះមក នៅពាសពេញផ្ទៃប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ខណៈអង្គភាពពន្លត់អគ្គិភ័យ ប្រចាំអ៉ីស្រាអែល កំពុងតែជួបប្រទះនឹងភាពលំបាក ក្នុងការទប់ទល់នឹង​ភ្លើងឆេះ​ព្រៃដ៏សន្ធោសន្ធៅ នៅភាគកណ្តាល និងខាងជើងប្រទេស លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសស្នើ​ទៅកាន់ប្រជាជាតិដទៃៗទៀត រួមមានប្រទេសក្រិក ក្រូអាស៊ី និងរុស្ស៊ី
ឲ្យបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ដើម្បីជួយបង្រ្កាបភ្លើងឆេះព្រៃ ដែលបានបន្តអស់រយៈពេលបី​ថ្ងៃ​មកហើយនេះ ខណៈប្រទេសក្រិក និងក្រូអាស៊ី បានឆ្លើយ​តបភ្លាមៗថានឹងជួយ។ លោក Netanyahu ក៏កំពុងរំពឹងផងដែរថា ប្រទេសរុស្ស៊ីនឹងបញ្ជូន​ជំនួយមកដូចគ្នា។

គួរបញ្ជាក់ថា ដោយសារតែការខ្សត់ភ្លៀង និងខ្យល់ស្ងួតបានបណ្តាលឲ្យភ្លើងឆេះព្រៃ រីករាលដាល​ពាសពេញភាគកណ្តាល និងភាគខាងជើងប្រទេសអ៉ីស្រាអែល ហើយលំនៅឋាន​របស់ប្រជាជនជាច្រើនខ្នង បានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញ​ទាំងស្រុង ប៉ុន្តែជាសំណាងល្អគ្មានសេចក្តី​រាយការណ៍ថា មានមនុស្សស្លាប់ និងរងរបួស​នោះឡើយ៕

- មេដឹកនាំ ២ប្រទេស ផ្ទុះសង្គ្រាមពាក្យសម្តី ព្រោះតែទីក្រុងចាប់ផ្តើមឆេះ ដោយសារការរាលដាលអំណាចភ្លើងឆេះព្រៃ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង