CamNews

ពេជ្រ សូលីកា ទទូចកុំឲ្យយករូបភាពនាង​ទៅពាក់ព័ន្ធ រឿងនយោបាយ

ភ្នំពេញៈ តារាចម្រៀងដែលទើបតែ ប្រកាសដកខ្លួនចេញពីវិថីសិល្បៈ ដោយសារតែនាងបាន
ព្រលយពាក្យសម្តី ថាខ្លាចរអានិងអាជីពនេះ កញ្ញា ពេជ្រ សូលីកា ថ្មីៗនេះ បានចេញសរសេរ
សារទទូចសុំឲ្យទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រ នាងកុំយករូបភាពរបស់នាងទៅបង្ហោះ ឬ
ពាក់ព័ន្ធនឹងរឿងនយោបាយជាដាច់ខាត ។

ស្រីស្អាតរូបស្រស់សោភា កញ្ញា ពេជ្រ សូលីកា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ បានបង្ហោះ
ពាក្យសម្តី ដោយទទូចទៅដល់ក្រុមអ្នកគាំទ្រ របស់នាងក៏ដូចជា Friend ទាំងអស់ នៅលើបណ្តាញ
ទំនាក់ទំនងសង្គម Facebook របស់នាង ដោយសរសេរបង្ហោះជាភាសាខ្មែរថា “នាងខ្ញុំសុំអរគុណ
ចំពោះការស្រឡាញ់នឹងគាំទ្រនាងខ្ញុំ បើស្រឡាញ់នឹងគាំទ្រ សូមកុំយករូបភាពខ្ញុំទៅពាក់ព័ន្ធ ជា
មួយ នយោបាយ នាងខ្ញុំសុំតែសុខទេ សុំអ្នកគាំទ្របញ្ឈប់ ពីនាងខ្ញុំ ពេជ្រ សូលិកា ស្រឡាញ់មិត្ត
ទាំងអស់គ្នា”។

តាមរយៈការបង្ហោះ ពាក្យសម្តី ដែលបង្កប់ដោយការខ្លាចរអា របស់អតីត តារាចម្រៀងប្រចាំផលិត
កម្ម M កញ្ញា ពេជ្រ សូលីកា នេះ ដែលនាងមិនបានបង្ហាញពី ហេតុផលច្បាស់លាស់ដំណើរដើម
ចមក្នុងរឿងនេះទេ ដោយនាងគ្រាន់តែសរសេរ បង្ហោះបែបទទូចដោយខ្លីថា នាងមិនចង់យករូបថត
របស់នាង ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ដែលចាកឆា្ងយពី អាជីពសិល្បៈរបស់នាងទេ ។

ទោះបីជាស្រីស្រស់ ពេជ្រ សូលិកា មិនបានបង្ហាញហេតុផលច្បាស់លាស់ ក៏ដោយតែនាពេលកន្លង
មកគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនី ជាច្រើន នាក់ដូចជា លោក ករុណា ពេជ្រ, អ្នក
នាង បូណេតា ដាដេណា ,លោក ស៊ុក សុភា ,លោក សោភ័ណ្ឌ ឡារី, នាយពាក់មី និងតារាប្រុសស្រី
ជាច្រើនទៀត ទទួលរងការរិះគន់វាយប្រហារ ទៅលើអ្នកសិល្បៈ ដែលសម្ញែងរូបថតបង្ហាញពីការគាំ
ទ្រ និងសកម្មភាពយ៉ាងសកម្មទៅលើឆាកនយោបាយ ។ ប៉ុន្តែដោយឡែក កញ្ញា ពេជ្រ សូលីកា នៅ
សុខៗបែរជា បង្ហាញពាក្យសម្តីបែបនេះ ស្តែងឲ្យឃើញ ពីការខ្លាចរអានិងមិនចង់យកខ្លួន ទៅពាក់
ព័ន្ធលើឆាកនយោបាយ ដូចអ្នកសិល្បៈដទៃ ដោយនាងមិនបានប្រាប់ពីមូលហេតុ ច្បាស់លាស់
ឡើយ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល