CamNews

ចង់​ឲ្យ​មិត្ត​ស្រី​ឈប់ ! បុរស​ជា​សង្សារ​កាន់​គ្រាប់​បែក​ ចូល​ទៅ​គំរាម​ដល់​កន្លែង​ធ្វើ​ការ

(កាណាដា)៖ បុរសវ័យក្មេង ជនជាតិកាណាដាម្នាក់ ​ឈ្មោះ Logan Richard Arsenault រស់នៅ​តំបន់ Charlottetown ត្រូវសមត្ថកិច្ចចាប់ខ្លួន និងផាកពិន័យយ៉ាងច្រើន បន្ទាប់ពីគេទូរស័ព្ទគំរាមថា នឹងបោកគ្រាប់បែកដាក់មិត្តស្រី នៅកន្លែងធ្វើការរបស់នាង។

តាមហេតុការណ៍​ឲ្យដឹងថា បុរសវ័យ១៩ឆ្នាំរូបនេះចង់ឲ្យមិត្តស្រី ឈប់ធ្វើការនៅ​ហាង Walmart ហើយក៏កាន់គ្រា​ប់បែក ចូលទៅស្រែកគំរាម ធ្វើឲ្យបុគ្គលិកនៅទីនោះភ័យ ជម្លៀសគ្នាចេញដោយហាង ត្រូវបិទទ្វារអស់រយៈពេល ៦ម៉ោងទម្រាំប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ មកដល់ហើយជនបង្កហេតុ ក៏ត្រូវឃាត់ខ្លួន។

ម្ចាស់ Walmart និយាយថា គ្រាន់តែហាងបិទទ្វារប៉ុន្មានម៉ោងនេះ ធ្វើឲ្យបាត់ប​ង់ចំណូលប្រហែល​១សែន​ដុល្លារ។ ចំណែក​តុលាការ បានសម្រេចឲ្យ Arsenault បង់សងជំងឺចិត្តទៅ Walmart ចំនួន ៨៩,១០០ដុល្លារ និងតម្រូវឲ្យសរសេរលិខិតសុំទោស ដល់អ្នកលក់ព្រមទាំងហាមមិនឲ្យ ចូលទៅក្បែរ Walmart នៅ Charlottetown ប្រហែល ៥០០ម៉ែត្រ៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី