ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង F-16 ហោះអមយន្តហោះដឹកអ្នកដំណើរ ២ គ្រឿង ចុះចតនៅឯ អាកាសយានដ្ឋានអន្តរជាតិ Atlanta's Hartsfield-Jackson International Airport កាលពីថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនេះ ក្រោយពីមានការគម្រាម បំផ្ទុះគ្រាប់បែក នៅលើយន្តហោះ តាមរយៈ បណ្តាញទំ នាក់ទំនងសង្គម ទ្វីតធើ នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីយោធា ។

ទោះជាយ៉ាងណាក៏ដោយចុះយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines មានជើងហោះហើរ លេខ 2492 និងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ជើងហោះហើរ លេខ 1156 បាន ចុះចត ដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋានខាងលើ ក្រោយពីមានការតាមដានស៊ើបអង្កេត និង ស្រាវជ្រាវ រកសារជាតិផ្ទុះ ពីក្រុមអ្នកជំនាញ នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីក្រុមហ៊ុន អាកាស ចរណ៍ ។ គ្មានសម្បទារូបវ័ន សង្ស័យណាមួយ ត្រូវបានរកឃើញនោះទេ ។

ខណៈមានការស្រាវជ្រាវ និងរុករក សារជាតិផ្ទុះ ពីសំណាក់ក្រុមមន្រ្តីជំនាញ ក៏ ដូចជា សុនក ហិតក្លិន នោះ យន្តហោះមួយចំនួនផ្សេងទៀត មានផលប៉ះពាល់ ក្នុងការពន្យាពេល បន្ទាប់ ពីមានការបិទផ្លូវរថ មួយក្នុងអាកាសយានដ្ឋាន ។ ទន្ទឹមនឹងគ្នានេះដែរ បណ្តាអ្នកដំណើរនៅលើយន្តហោះ ពីរគ្រឿងខាងលើ ត្រូវបាននាំខ្លួន យកមកសាកសួរ និង ឆែកឆេរ វ៉ាលី ដាក់ឥវ៉ាន់ របស់ពួកគេជាដើម ។

របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះចម្បាំង The F-16 មានវត្តមានចេញពី មូលដ្ឋាន ទ័ពអា កាស McEntire Joint National Guard Base រដ្ឋ South Carolina សហរដ្ឋអាមេរិក ។ អ្វីដែលជាចលករ ដ៏ប្រសើរនោះគឺថា មានចំណាត់ការជាក់ស្តែង ក្នុងការឆ្លើយតប ទៅនឹងករណីចាំបាច់ ឬ ក៏ អាសន្នណា មួយ ។ យោងតាមការគម្រាមគំហែងភារវកម្ម លើសកលលោក ក្នុងរយៈពេលថ្មីថ្មីនេះ "គ្មាននរណាម្នាក់ ចង់ប្រឈមជាមួយនឹងហានិភ័យនោះទេ" នេះបើយោងតាមសម្តី មន្រ្តីអាកាសចរណ៍ស៊ីវិល ។

ជាការពិត អ្វីៗបានវិលត្រលប់ទៅកាន់សភាពដើម នៅឯអាកាសយានដ្ឋាន អន្តរជាតិ ខាងលើ ក្រោយពី មានការស្រាវជ្រាវ និងរុករក ដោយពុំបានរកឃើញ វត្ថុសង្ស័យណាមួយនោះទេ ៕

<object width="485" height="416" data="http://www.youtube.com/v/_GMPJSxUlfE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_GMPJSxUlfE&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន