ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស ថ្មីៗនេះ បានធ្វើការអភិវឌ្ឍឧបករណ៍មួយដែលអាចបង្កើតភ្លើងចេញ
ពីទឹក ដោយមិនបាច់ប្រើប្រាស់ឧស្ម័នដែលងាយឆេះ។

បច្ចេកវិទ្យាថ្មី អាចធ្វើឱ្យទឹកក្លាយជាភ្លើង (រូប ៖ newswhip)

ជាមូលដ្ឋាន នេះគឺជាវិធីប្រើប្រាស់ទឹក ដើម្បីបង្កើតបានជាភ្លើង ដោយប្រើប្រព័ន្ធបំបែកធាតុមួយ ត្រូវ បានគេរចនាឡើងដើម្បីប្រើប្រាស់ប្រភពផ្ដល់ទឹក និងអគ្គិសនី។ ពេលនោះ ទឹកនឹងត្រូវបានគេ បំបែក
ចេញជាអ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន រួចបញ្ជូនវាទៅក្នុងទូយោដែកមួយ និងបង្កើតបានជាភ្លើង។

យោងតាមទំព័រ Euronews អណ្ដាតភ្លើងដែលបង្កើតឡើងដោយប្រព័ន្ធខាងលើនេះ មានសភាព
ត្រជាក់ជាង និងងាយស្រួលប្រើប្រាស់ជាង ធៀបនឹងអណ្ដាតភ្លើងដែលបង្កើតឡើងដោយឧស្ម័ន
acetylene propane ឬ acetylene ជាមួយនឹង អុកស៊ីហ្សែន។

អ្នកស្រាវជ្រាវ Andrew Ellis មកពីក្រុមហ៊ុន ITM Power នៃប្រទេសអង់គ្លេស បានឱ្យដឹងថា ក្រុមអ្នក
វិទ្យាសាស្ដ្រ បានព្យាយាមរករូបមន្ដថ្មីនៃបន្ទះបិទបើក ដែលអាចបង្កើនសមត្ថភាពរបស់ឧបករណ៍នេះ ហើយពួកគេក៏ប្រឹងប្រែងដើម្បីកាត់បន្ថយ platinum និងជំនួសមកវិញ ដោយវត្ថុធាតុដែលមានតម្លៃ
ទាប ដូច្នេះ ឧបករណ៍នេះ ក៏មានតម្លៃមិនថ្លៃនោះដែរ។

Rory Olney អ្នកជំនាញការប្រឹក្សាផ្នែកបច្ចេកវិទ្យាផ្សាដែក ឱ្យដឹងថា អណ្ដាតភ្លើងនេះ ស្រាលជាង
អណ្ដាត់ភ្លើងដែលបង្កើតឡើងដោយ acetylene និងអ៊ុកស៊ីហ្សែន។ កំដៅនៅត្រង់ផ្នែកខាងចុងរបស់
អណ្ដាតភ្លើង ក៏មិនខ្លាំងក្លា ដូច្នេះពន្លឺដែលជះចេញពីអណ្ដាតភ្លើង ក៏មិនធ្វើឱ្យប៉ះពាល់ដល់ភ្នែក។

អត្ថប្រយោជន៍មួយផ្សេងទៀតនៃឧបករណ៍ខាងលើនេះ គឺក្បាលទូយោបញ្ចេញភ្លើង តែងតែត្រជាក់
បើទោះវាកំពុងបញ្ចេញភ្លើង ឬបន្ទាប់ពីបានប្រើប្រាស់រួច វាក៏នៅតែត្រជាក់ បែបនេះ អ្នកអាចដាក់វា
នៅកន្លែងណាមួយក៏បាន។

ក្រុមអ្នកអភិវឌ្ឍ ថ្លែងថា ឧបករណ៍ថ្មីនេះ មានតម្លៃទាបជាង ឧបករណ៍បុរាណ ដល់ទៅ ២០ដង ដោយសារតែវាមិនត្រូវចំណាយច្រើនទាក់ទិននឹងការរក្សាឧស្ម័ន ការដឹកជញ្ជូន និងការធានារ៉ាប់រង។

<object style="display: block; margin-left: auto; margin-right: auto;" width="487" height="417" data="http://www.youtube.com/v/Q2Jz2zPpnqY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Q2Jz2zPpnqY&rel=1" /></object>

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

Samsung អាចនឹងបង្ហាញ ឧបករណ៍ពាក់ដៃបាន ពីរផ្សេងគ្នានៅ MWC 2014

លេចចេញនូវព័ត៌មាន ស្តីពីគម្រោងសម្ងាត់ របស់ក្រុមហ៊ុន Nokia

LG នឹងបង្ហាញខ្លួន smartwatch "G-Arch" ខ្សែដៃកីឡា "G-Health" ដើម្បីប្រើជាមួយ LG G3?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/ Euronews