ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី រាងតូចច្រឡឹង កញ្ញា ឌួង ហ្សូរីម៉ា កាលពីរាត្រីយប់មិញនេះ នាងបានបើករថយន្តថយក្រោយ ហើយជ្រុលទៅបុក អ្នកជិះម៉ូតូបណ្តាល ឲ្យរងរបួសធ្ងន់ បែកក្បាលហូរឈាម និងរលាតដៃជើងយ៉ាងដំណំ ក្រោយកើតហេតុ នាងបានបង្ហាញឆន្ទៈ ទទួលខុសត្រូវគ្រប់បែបយ៉ាង មិនបើករថយន្តគេចខ្លួនឡើយ ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅវេលាម៉ោងប្រមាណ៨៖១៥នាទី តារាសម្តែង ដែលទស្សនិកជនស្គាល់ថា ជាប្អូនស្រីបង្កើត របស់តារាស្រី កញ្ញា ឌួង ហ្សូរីដា គឺកញ្ញា ឌួង ហ្សូរីម៉ា បានបើករថយន្តម៉ាក Corolla ពណ៌ស្ករ ពាកស្លាកលេខ 2D-3354 ថយក្រោយហើយជ្រុល ទៅបុក អ្នកជិះម៉ូតូម៉ាក ViVa (មិនចាំស្លាកលេខ) បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់បែកក្បាល និងរលាតដៃជើង ។ ដោយហេតុការណ៍នេះ បានកើតឡើង នៅចំណុចមុខ វត្តទួលទំពួង ស្ថិតនៅក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។

បន្ទាប់ពីតារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីម៉ា បង្ករគ្រោះថ្នាក់ដោយកើតឡើង ជាយថាហេតុ រួចមក គេសង្កេតឃើញតារារូបនេះ មិនមានបំណងចង់គេចវេសទេ យករួចខ្លួននោះទេ ផ្ទុយទៅវិញនាងបែរ ជាបង្ហាញទំនួលខុសត្រូវ ដោយសុខចិត្ត ចេញថ្លៃព្យាបាល និងថ្លៃឡានពេទ្យ ជូនជនរងគ្រោះទាំងអស់ ។ អ្នកឃើញហេតុការណ៍ផ្ទាល់ បានកោតសរសើរ ដល់ ឌួង ហ្សូរីម៉ាថា ការបង្ហាញ សកម្មភាពបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពី ភាពទទួលខុសត្រូវ របស់នាង ក្នុងនាមជាអ្នកសិល្បៈមួយរូប និងសមជាគំរូ ដល់អ្នកសិល្បៈដទៃទៀត ដែលតែងតែទទួលបានការរាប់អាន គោរពស្រឡាញ់ពីមហាជនចំពោះខ្លួន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល