លីបេរីយ៉ា៖ មន្ត្រផ្លូវការ បាននិយាយកាលពីម្សិលមិញថា៖ វេជ្ជបណ្ឌិតជនជាតិ លីបេរីយ៉ាមួយរូប ដែលបានទទួលការព្យាបាលដោយថ្នាំពិសោធន៏ Ebola ចុងក្រោយ បានស្លាប់បាត់ហើយ។ ចំនែកឯ ប្រទេសកាណាដា បាននិយាយថា៖ ខ្លួននៅតែត្រូវបញ្ជូនវ៉ាក់សាំង មិនទាន់បានពិសោធន៏ ដែលរដ្ឋាភិបាលកំពុងបរិច្ចាគ។

ជំងឺ Ebola បានសំលាប់មនុស្សអស់ជាង ១,៤០០នាក់ នៅអាហ្រ្វិចខាងលិច ដែលបង្ហាញពីភាពបន្ទាន់ក្នុងការបង្កើតនូវវិធីសាស្ត្រដ៏មានសក្តានុពលដើម្បីបញ្ឈប់ និងព្យាបាលជំងឺនេះ។ យ៉ាងណាមិញ អ្នកជំនាញសុខភាពបានកើនរំលឹកថា ថ្នាំ និង វ៉ាក់សាំងទាំងនោះមិនទាន់បានធ្វើតេស្តហ្មត់ចត់នៅឡើយទេ ដែលជាធម្មតា តែងតែធ្វើតេស្ត មុនពេល ប្រើប្រាស់។

Patrick Gaebel អ្នកនាំពាក្យទីភ្នាក់ងារសុខភាពសាធារណៈប្រទេសកាណាដា ដែលបានបដិសេធ ក្នុងការប៉ាន់ស្មានពេលវេលាពិសោធន៏ថ្នាំ មុនពេលផ្តល់ទៅឲអ្នកស្មគ័្រចិត្ត បាននិយាយថា៖ វ៉ាក់សាំងពិសោធន៏ទាំងនោះ គឺនៅឯមន្ទីរពិសោធន៏ ប្រទេស កាណាដានៅឡើយ។ ពួកយើងកំពុងសហការជាមួយអង្គការសុខភាព ពិភពលោក ក្នុងការដោះស្រាយរាល់បញ្ហា ដើម្បីឲវ៉ាក់សាំងទាំងនោះអាច ប្រើប្រាស់បាន យ៉ាងមានសុវត្ថិភាពត្រឹមត្រូវ បានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើ ទៅបាន។

កាលពីដើមខែនេះ ប្រទេសកាណាដាបាននិយាយថា៖ វានឹងបរិច្ចាគវ៉ាក់សាំង Ebola ចំនួន៨០០ -១០០០ ព្រមទាំងផ្តល់ទៅឲបុគ្គលិកសុខភាព ដែលកំពុងព្យាបាលអ្នកជំងឺ Ebola។ ថ្នាំពិសោធន៏ ZMapp បានប្រើលើមនុស្ស ៦នាក់ប៉ុណ្ណោះ។ អ្នកជំនាញ សុខភាព បានរំលឹកផងដែរថា ដោយសារតែថ្នាំ ZMapp មិនដែលត្រូវបានធ្វើតេស្តលើ មនុស្សទេ ដូច្នេះមិនទាន់ប្រាកដថាតើវាមានប្រសិទ្ធិភាពរឺមួយយ៉ាងណា។

មន្រ្តីសារពត៌មាន Lewis Brown បានប្រាប់ The Associated Press ថា៖ វេជ្ជបណ្ឌិត Abraham Borbor ដែលជាអនុប្រធានពេទ្យ នៅឯមន្ទីរពេទ្យដ៏ធំបង្អស់នៃប្រទេស លីបេរីយ៉ា បានទទួលការព្យាបាលដោយថ្នាំ ZMapp ស្របគ្នាជាមួយនឹង ជនជាតិ លីបេរីយ៉ា២នាក់ទៀត។ គាត់ហាក់ដូចជាមានការធូរស្បើយ ប៉ុន្តែកាលពីថ្ងៃសៅរ៏ សភាពជំងឺគាត់បានប្រែទៅជាអាក្រក់វិញ ហើយក៏បានស្លាប់នៅ ថ្ងៃអាទិត្យ។ វាមិនទាន់មានពត៌មានថ្មីពីជនជាតិលីបេរីយ៉ា២នាក់ទៀត ដែលបានទទួល ការព្យាបាលដោយថ្នាំ ZMapp នៅឡើយទេ។

ជំងឺ Ebola អាចធ្វើឲមានការស្លាប់ដ៏គួរឲភ័យខ្លាច ដែលមានការចេញឈាមតាមភ្នែក មាត់ និង ត្រចៀក។ មេរោគនេះអាចឆ្លងតាមរយៈ ការប៉ះពាល់ខ្លួនប្រាណ រឺក៏ អង្គធាតុរាវនៅក្នុងសារពាង្គកាយអ្នកជំងឺ ដែលធ្វើឲបុគ្គលិកសុខភាព និង វេជ្ជបណ្ឌិត ភាគច្រើនបានឆ្លងមេរោគដ៏សាហាវនេះ។

កាលពីថ្ងៃច័ន្ទម្សិលមិញ ប្រទេសជប៉ុនបាននិយាយថា៖ ខ្លួនបានត្រៀមរួចរាល់ក្នុងការ ផ្តល់នូវថ្នាំប្រឆាំងនឹងគ្រុនផ្តាសាយធំ ដែលទើបនឹងបង្កើត សំរាប់ការព្យាបាល Ebola។ ថ្នាំនោះមានឈ្មោះថា Avigan ដែលបង្កើតដោយ Fujifilm សហការបន្ទាប់បន្សំដោយ Toyama Chemical Co. ប៉ុន្តែមិនទាន់បានបញ្ជាក់ថាវាមានប្រសិទ្ធិភាពប្រឆាំងនឹង Ebola នៅឡើយទេ។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news