ព័ត៌មានអន្តរជាតិ ៖ នៅអំឡុងថ្ងៃពុធនេះ កាសែត Press Trust របស់ឥណ្ឌា បានចេញផ្សាយអោយដឹង អ្នករកឃើញ បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ពោល ស្ថាបនិក ហ្វេស ប៊ុក លោក Mark Zuckerberg នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ មកកាន់ទឹកដី តំបន់អាស៊ី តួយ៉ាង មកកាន់ប្រទេសឥណ្ឌា ផ្ទាល់តែម្តង ដែលជាប្រទេស ទីផ្សារធំបំផុត ទីពីរ សម្រាប់បណ្តាញសារព័ត៌មាន ។

បន្ថែមពីលើនេះ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ បន្តអោយដឹងថា លោក Zuckerberg នឹងជួបបេក្ខភាព នាយករដ្ឋមន្រ្តី ប្រទេស ឥណ្ឌា លោក Minister Narendra Modi ដោយនៅក្នុងនោះ លោកនឹងចូលរួមកិច្ចប្រជុំកំពូលលើកដំបូង របស់ Internet.org ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៩ ទី ១០ ខែតុលា សប្តាហ៍ខាងមុខនេះ ។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ បន្តអោយដឹងថា បេក្ខភាព មហាសេដ្ឋីវ័យក្មេងរូបនេះត្រូវបានគេរំពឹង ថានឹងមានជំនួប ជួបគ្នាជាមួយនឹងបណ្តាសមាជិករដ្ឋាភិបាល មួយចំនួនផ្សេងទៀ ត អំឡុងពេលដែល គាត់មានទស្សនកិច្ចផ្លូវការ នៅក្នុងរដ្ឋធានី នៃប្រទេស ឥណ្ឌា ។ គួរបញ្ជាក់ថា បណ្តាញទំនាក់ទំនង សង្គមយក្សហ្វេសប៊ុក គឺជាបណ្តាញទំនាក់ទំនងសង្គមមួយដែលមាន ភាព ល្បីល្បាញជាខ្លាំង នៅក្នុង សកលលោក ក្នុងនោះ រួមមានប្រទេសឥណ្ឌា ដូចគ្នា តួយ៉ាង ទទួលបានការគាំទ្រ ជាខ្លាំង ពីសំណាក់ ក្រុមយុវវ័យ ប្រទេស ឥណ្ឌាផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ