ភ្នំពេញ៖ យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់វិទ្យាស្ថាន បារាំង នៅកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ វិទ្យាស្ថាននឹងរៀបចំ មហោស្រព រូបថតភ្នំពេញ លើកទី៧ របស់ខ្លួនចាប់ពីថ្ងៃទី ៣១ខែមករា ដល់ ថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០១៥។

នៅក្នុងកម្មវិធីនេះ សិល្បករខ្មែរ និងអន្តរជាតិជាច្រើន នឹងដាក់តាំងបង្ហាញ ស្នាដៃ រូបថតរបស់ពួកគេ នៅតាមទីតាំងផ្សេងៗ ជាង១០កន្លែង នៅរាជធានីភ្នំពេញ ដូចជា សួនមាត់ទន្លេ របងស្ថានទូតបារាំង និងផ្សារធំថ្មី ជាដើម ។

មហោស្របមួយនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០០៨ ដោយលោក គ្រីសស្យង់ កូហ្សូល ។ ក្រោយពេលបានរៀបចំ មហោស្រពរូបថត ភ្នំពេញនេះ ៦លើករួចមក មហោស្របមួយនេះ បានក្លាយទៅជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅអាស៊ីអាគ្នេយ៍ ហើយការរៀបចំកាន់ តែមានភាពរស់រវើក ដោយផ្តល់ឱកាសដល់ ទស្សនិកជន បានឃើញស្នាដៃ ដ៏វិសេសវិសាល របស់សិល្បករខ្មែរល្បីៗ ជាពិសេសយុវជន ដែលមាន ទេពកោសល្យ ព្រមទាំងស្នាដៃ របស់អ្នកថតរូប អន្តរជាតិ ធំៗ នានាផងដែរ ។

សូមជ្រាបថា ដើម្បីបង្ហាញខ្លឹមសារ និងកម្មវិធីលម្អិត នៃព្រឹត្តិការណ៍នេះ ឲ្យកាន់តែច្បាស់ វិទ្យាស្ថានបារាំង នៅកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន មួយនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៥ នៅម៉ោង ៨ នឹង ៣០ នាទីព្រឹក នៅវិទ្យាស្ថានបារាំង នៅកម្ពុជា ដោយមានវត្តមាន របស់លោក គ្រីសស្យង់ កូហ្សូល នាយកសិល្បៈ នៃមហោស្រព រូបថតភ្នំពេញ និងមានការ ចូលរួមពីអ្នក ថតរូបខ្មែរ ដែលត្រូវបង្ហាញស្នាដៃ របស់ខ្លួន នៅក្នុងកម្មវិធី នោះផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល