ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីអ្នកវិទ្យាសាស្រ្តមាន មូលដ្ឋាននៅសហរដ្ឋអាមេរិករួចមក បានចេញផ្សាយសម្រង់អត្ថបទសារព័ត៌មានអោយដឹងថា ៖ឧសថ ពិសោធន៍ ព្យាបាលវីរុសសាហាវ Ebola នោះ គឺទទួលបានជោគជ័យជាផ្លូវការ បន្ទាប់ ពី ធ្វើការសិក្សា ស្រាវជ្រាវ និងព្យាបាលទៅលើសត្វស្វាដែលឆ្លងរោគសាហាវមួយនេះផ្ទាល់តែម្តង ។

ការព្យាបាលលើកនេះ ត្រូវបានគេស្គាល់ថា TKM-Ebola-Guinea ធ្វើការព្យាបាលជាចម្បងទៅលើវីរុស Makona ដែលបានបណ្តាលអោយមានការផ្ទុះឡើងនូវករណីស្លាប់យ៉ាងសាហាវ នៅអាហ្រ្វិកខាងលិច សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ សត្វស្វាទាំង ៣ ក្បាលដែលទទួលបានការ ព្យាបាលតាម រយៈឧសថពិសោធន៍ខាងលើ គឺមានសុខភាពល្អ ពោលទទួលបានជោគជ័យជាផ្លូវការ នៅពេលដែល បញ្ជប់ការពិសោធន៍ដែលមានរយៈពេល ២៨ ថ្ងៃ ដោយឡែក ស្វា ៣ ក្បាលផ្សេងទៀត ដែ ល ពុំទទួល បានឧសថពិសោធន៍ ព្យាបាលនោះ បានងាប់បាត់ទៅហើយ ក្នុងរយៈពេល ត្រឹមតែ ៩ ថ្ងៃ ។

ក្រុមអ្នកវិទ្យាសាស្រ្ត បញ្ជាក់អោយដឹងថា ប្រសិទ្ធឧសថខាងលើ ពុំទាន់ត្រូវបានគេបញ្ជាក់ ទៅលើការ ព្យាបាលទៅក្រុមមនុស្សឆ្លងរោគនៅឡើយទេ ។ បច្ចុប្បន្នភាព ពុំទាន់មានការព្យាបាល ឬក៏ វ៉ាក់សាំង ណាមួយ ដែលអាចព្យាបាលវីរុស Ebola កើតមានឡើងនៅលើខ្លួនមនុស្ស បានដោយប្រសិទ្ធ ភាពនៅ ឡើយទេ ។ Thomas Geisbert អ្នកជំនាញវិទ្យាសាស្រ្ត មួយរូប ពីសាកលវិទ្យាល័យ Texas សហរដ្ឋ អាមេរិក ក៏ដូចជា អ្នកនិពន្ធជាន់ខ្ពស់ ទៅលើការសិក្សា ស្រាវជ្រាវ បោះពុម្ព ផ្សាយ នៅលើ journal Nature ស្រាយបំភ្លឺអោយដឹងថា ៖ នេះគឺជា កា រសិក្សាស្រាវជ្រាវ ជំហានដំបូង ដើម្បីបង្ហាញការគាំពារ បន្ទាប់ពីរងផលប៉ះពាល់ ប្រឆាំងទៅនឹង វីរុស Makona ដែលផ្ទុកនៅក្នុងមេរោគសាហាវ Ebola ។ លទ្ធ ផល នៃការធ្វើពិសោធន៍សាកល្បងទៅលើមនុស្សដោយផ្ទាល់ ជាមួយ នឹងឧសថសាកល្បង នេះ ត្រូវ បានគេរំពឹងទុកថា នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៥ នេះផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី