យើងអាចសំគាល់ ស្ត្រីម្នាក់ជំនាញ ខាងរឿងលើគ្រែ បានតាមរយៈសម្មកភាពផ្សេងៗ ដែលនាងតែងតែធ្វើជាប្រចាំ ។ បើតាម សម្តីរបស់លោកវេជ្ជបណ្ឌិត Helen Fisher អ្នកជំនាញខាងមនុស្សសាស្ត្រ នៅក្នុងសាកលវិទ្យាល័យ Rutgers និងជាអ្នក និពន្ធសៀវភៅ Why We Love បាននិយាយថា ស្ត្រីភាគច្រើនចូលចិត្តបង្ហាញពីភាពប៉ិនប្រសប់ រឿងលើគ្រែរបស់ខ្លួនតាមរយៈ ការពាក់ស្បែកជើងកែងខ្ពស់ និងស្លៀកសំពត់ខ្លី ជាដើម ប៉ុន្តែនាសម័យកាល បច្ចុប្បន្ននេះ គេអាចសំគាល់តាមវិធីងាយៗផ្សេងទៀតដូចជាៈ

ពេលញាំអារហារ

- ប្រសិនបើនារីម្នាក់ចូលរួមញាំអាហារជាមួយអ្នក ហើយនាងហ៊ានកុំម្មង់ម្ហូប តាមតែអ្វីដែលនាងចូលចិត្ត ហើយហ៊ានសួរ និងឆ្លើយនៅសំនួរដែលអ្នកសួរនោះ វាអាចបញ្ចាក់អំពីទំនាក់ទំនង អារម្មណ៍របស់នាងពេលរួមរ័កនៅលើគ្រែក៏ដូចគ្នាដែរ ពោលគឺធ្វើអ្វីដែលនាងចង់ ។

របៀរបបនាងញាំអារហារ

- ចូរធ្វើការកត់សំគាល់អំពីវិធីដែលនាងញាំអាហារ ការកាន់អាហារ កាន់ស្លាបព្រា ចង្កិះ តើនាងពិតជារីករាយជាមួយវាឬអត់។ លោក Candida Royalle អ្នកផលិតខ្សែភាយន្តម្នាក់ និងជាតារាសម្តែងមួយរូបផងដែរនោះបានប្រាប់ថា ប្រសិននាង ញាំយឺតៗបញ្ជាក់ថា នាងចូលចិត្តរួមរ័កអោយបានយូរៗ។

តាមរយៈរសជាតិ Ice Cream

- តាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Alan Hirsch អ្នកជំនាញខាងប្រព័ន្ធសរសៃប្រសាទ និងជានាយកសមាគម ស្រាវជ្រាវ និងព្យាបាលក្លិន រសជាតិ នៅរដ្ឋ Chicago សហរដ្ឋអាមេរិក បានសិក្សាទៅលើមនុស្ស៧២០នាក់ អាយុចាប់ពី២៤ដល់៥៩ ឆ្នាំ បានរកឃើញថា អ្នកដែលចូលចិត្ត ញាំ Ice Cream រសជាតិកាហ្វេ និង chocolate គឺជាអ្នកដែលមាន ភាពប៉ិនប្រសប់ខាងរឿងគ្រែ។

ចូលចិត្តជជែករឿងដែលអ្នកចូលចិត្តដែរ

- Michael Cunningham សាស្ត្រាចារ្យផ្នែក សង្គមសាស្ត្រនៅសាកលវិទ្យាល័យ Louisvilleបាននិយាយថា ប្រសិនបើនៅ ក្នុងកាជជែកគ្នារវាងអ្នកនិងនាង មានការចុះសម្រុងគ្នា មិនមានទស្សនៈ ផ្ទុយគ្នាអាច បញ្ជាក់ថានាងជាដៃគូមួយដ៏ល្អប្រសើរសម្រាប់អ្នក។

ការថើប

- បើតាមសម្តីរបស់អ្នកជំនាញខាងសិចសាស្ត្រលោក Ava Cadell ប្រាប់ឲ្យដឹងថា ប្រសិនបើនាងថើបអ្នកដូចថើបក្មេងតូច រួច លិឍបបូរមាត់ទាំងផ្នែកខាងលើ និងខាងក្រោមហើយលេងសក់របស់អ្នក ឬដាក់ដៃលើសក់បញ្ចាក់ថានាងពិតជាពិសេសហើយ។ ពូកែរាំមិនមែនសំដៅលើការរាំចង្វាក់ រាំក្បាច់ រាំវង់ សារវ៉ាន់ទេ គឺសំដៅលើការរាំចង្វាក់ញាក់សិចស៊ី៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល