CamNews

ផ្ទុះឆេះ រោងចក្រ កែច្នៃបា្លសិ្ទច យ៉ាងសន្ធោសន្ធៅ មួយម៉ោងមុននេះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យច្រើនជាង ១០០ នាក់ និងរថ
យន្តពន្លត់អគ្គីភ័យ   ៣៥ គ្រឿង  បានចេញប្រតិបត្តិការណ៍របស់ខ្លួនមួយរំពេច  បន្ទាប់ពីមាន
គ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើង អំឡុងពេលនៃការផ្ទុះឆេះរោងចក្រកែច្នៃ
បា្លស្ទិចមួយកន្លែង  នៅឯតំបន់   West  Midlands   ភាគខាងកើតក្រុង Birmingham ប្រទេស
អង់គ្លេស    នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ
ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា   សម្ភារៈប្លាសិ្ទចកែច្នៃ  ដែលមានទម្ងន់ដល់ទៅ  ៥០,០០០  តោន  ត្រូវបានឆាបឆេះខ្ទេច
ក្នុងឧបទ្ទេវហេតុ ផ្ទុះឆេះរោងចក្រដ៏សន្ធោសន្ធៅមួយនេះ។

ការផ្ទុះឆេះមួយនេះ ត្រូវបានគេមើលឃើញ ទូទាំងតំបន់ West  Midlands

លើសពីនេះ   បើយោងតាមសម្តីលោក  Huw  Jones  ដែលត្រូវជាអ្នកជំនួយការផ្ទាល់របស់
ក្រុមវេជ្ជបណ្ឌិត អោយដឹងថា   គាត់ក៏មានវត្តមាននៅទីនោះផងដែរ អំឡុងពេលនៃការកើត
មានការផ្ទុះឆេះរោងចក្រដ៏ធំមួយនេះ    ស្របពេលដែលរថយន្តពន្លត់អគ្គីភ័យ​  ៣៥  គ្រឿង
បានទៅដល់កន្លែងកើតហេតុ ក្នុងការចេញយុទ្ធនាការរំលត់របស់ខ្លួន។

ដោយឡែក    បើទោះជាមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅយ៉ាងនេះក៏ដោយ​ ក្រុមប្រជាពល
រដ្ឋដែលរស់នៅតំបន់ក្បែរនោះ     មិនទាន់មានគម្រោងភៀសខ្លួនចេញនៅឡើយនោះទេ ។
ទន្ទឹមនឹងនេះ     បើតាមការអោយដឹងពី  នាយកដ្ឋានពន្លត់អគ្គីភ័យ  អោយដឹងថា អង្គភាព
មួយនេះ បានទទួលទូរស័ព្ទ  ផ្តល់ជាព័ត៌មានថា  មានករណីផ្ទុះឆេះរោងចក្រមួយនេះ ដល់
ទៅ ១៤៥ ដងឯណោះ ។  ដោយឡែក បើនិយាយពីមូលហេតុនៃការផ្ទុះឆេះរោងចក្រកែច្នៃ
ប្លាស្ទិចមួយនេះ   មិនទាន់បានដឹងច្បាស់នៅឡើយទេ  ស្របពេលដែលស្ថិតនៅក្រោមការ
តាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ