CamNews

Floyd មិនយល់ព្រមចុះហត្ថលេខា លើសក្ដានុពលទឹកប្រាក់ ៥ លានដុល្លារ ពីការផាកពិន័យ លើការបរាជ័យតេស្ដសុខភាព

ព័ត៌មានកីឡា៖ យោងតាមសម្ដីផ្ទាល់របស់ លោក Michael Koncz ជាទីប្រឹក្សាផ្ទាល់របស់ ប៉ាក់ គីអៅ បាន​បង្ហាញឲ្យដឹងថា Floyd បានបដិសេធនឹងសំណើរផ្ដល់ឲ្យរបស់ ប៉ាក់ គីអៅ លើលទ្ធផលតេស្ដសុខភាព ថាភាគីសងខាង នឹងត្រូវសងសំណងចិត្ដ ចំនួនទឹកប្រាក់ដល់ទៅ ៥ លានដុល្លារ​ ប្រសិនបើខាងណាមួយ​ពិត​ជាមានផ្ទុកសាធាតុថ្នាំបំប៉ន កម្លាំងមែន ។ ហើយសំណើរនៃបដិសេធរបស់ Floyd នេះ​ បានត្រូវបញ្ជូនទៅ​កាន់​ភ្នាក់ងារប្រឹក្សា របស់កីឡាករ ផ្ទាល់​រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតមមកវិញនោះទេ ។

លោក  Michael Koncz បានបន្ដទៀតថា​ ជារឿងមួយធម្មតាទេ​ដែល អ្នកទាំងពីរត្រូវ​ធ្វើការផាកពិន័យ ប្រ​សិន​ជារកឃើញចំនុចអវិជ្ជមាននេះ ។ ប្រសិនបើ Floyd បរាជ័យត្រូវពិន័យជាប្រាក់ ៥ លានដុល្លារទៅ​ឲ្យ ប៉ាក់ គីអៅ តែប្រសិនបើ ប៉ាក់គីអៅត្រូវបានរកឃើញវិញ នោះនិងត្រូវសងទឹកប្រាក់ ៥ លានដុល្លារដល់ Floyd ។

ទន្ទឹមនឹងការលើកឡើងដូច្នោះ យោងតាមការបកស្រាយរបស់ គេហទំព័របានឲ្យដឹងថា​ Floyd បានលើក​កកាយ ពីអតីតកាល ដែលប៉ាក់ គីអៅធ្លាប់បានធ្វើការបដិសេធនឹងការធ្វើតេស្ដ​សុខភាពនេះដូចគ្នា ដែល​ជាហេតុផលមួយឈានដល់ការចរចាឲ្យរំសាយការប្រកួតរវាងអ្នកទាំងពីរ ​កាលពីឆ្នាំ ២០០៩ ។ ប៉ុន្ដែ​ខណៈ​​ពេលនេាះផងដែរ ប៉ាក់ គីអៅក៏បានរៀបចំសំណុំបែបបទ ដើម្បីធ្វើការប្ដឹងប្ដល់ចោទប្រកាន់ថា​ Floyd មានបំណងបង្ខូចកេរ្ដ៍របស់គាត់​ ដោយហ៊ានលើកឡើងថា គាត់ប្រើប្រាស់ថ្នាំជំនួយកម្លាំង​ក្នុងការ​ប្រកួត​ ហើយករណីរឿងក្ដីនេាះ ក៏ត្រូវបានដោះស្រាយត្រឹមឆ្នាំ ២០១២ ។​

គេហទំព័របានបន្ដទៀតថា លោក Bob Arum ត្រូវបានមានការចោទសួរ​អំពី សក្ដានុពលកិច្ចព្រមព្រៀង​មួយដែលមានទឹកប្រាក់ ៥ លានដុល្លារនោះផងដែរ កាលពីសប្ដាហ៍មុន ហើយគាត់ក៏បានបកស្រាយថា គាត់​បានយល់ហើយពី មូលហេតុដែល​ Floyd មិនព្រមទទួលចុះហត្ថលេខា លើកិច្ចសន្យាទឹកប្រាក់​ ៥ លាន​នោះ ពីព្រោះថា គាត់ភ័យខ្លាច រវាងពួកគាត់ទាំង ២ ប្រសិនបើនរណាម្នាក់ដែលមាន ជាប់បញ្ហានេះ មែន នោះពួកគាត់ និង ត្រូវបានទទួលការប្ដឹងទាមទារទឹកប្រាក់ច្រើនជាង ៥ លានដុល្លារថែមទៀត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ usatoday