CamNews

ប្រទះឃើញស្រ្តី អាជីវករម្នាក់ ស្លាប់ ដោយមាន កូនកាំបិត ជាប់បំពង់ក

ព្រះសីហនុ ៖ ស្រ្តីអ្នកលក់ខោអាវ នៅផ្សារទំនប់រលក នៅស្ទឹងហាវម្នាក់ ត្រូវបានបងប្អូន ឃើញដេកស្លាប់ ក្នុងផ្ទះ ដោយមានកូនកាំបិតចិត បន្លែដោតជាប់បំពង់ក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ។

សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ក្នុងផ្ទះមានឈ្មោះ វង្ស វណ្ណរតនា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅក្នុងក្រុមទី៩ ភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះពិតជាបាន ស្លាប់ដោយធ្វើអត្តឃាត យកកូនកាំបិតចិតបន្លែ ចាក់ចូល បំពង់ករបស់ខ្លួនឯង ពិតប្រាកដមែន ។ ប៉ុន្តែប្រជាពលរដ្ឋអ្នកភូមិ ជាមួយបានដាក់ការសង្សយ័ថា មិនមែនជាអំពើអត្តឃាតនោះទេ ដោយពួកគាត់លើកឡើងថា មនុស្សយើងមិនអាច ចាក់សម្លាប់ខ្លួនឯងបានដល់ទៅ២កាំបិតនោះទេ  ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋបានសន្និដ្ឋានបែបនេះក្តី ក៏សមត្ថកិច្ចបានច្រានចោល ការសង្ស័យបែបនេះ ព្រោះក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះ សមត្ថកិច្ចរកមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះទេ ម៉្យាងទៀតសំភារៈក្នុងផ្ទះក៏មិនមានបាត់បង់អ្វីដែរ ។

សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើអត្តឃាត ដោយពួកគាត់សង្ស័យថា ស្រី្តរូបនោះ អាចមានបញ្ហាវិបត្តិគ្រួសារ រស់នៅមិនចុះសំរុងគ្នា ជាមួយស្វាមីដែលជាមន្រ្តីនគរបាល ស្រុកស្ទឹងហាវ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល