(អូស្ត្រាលី)៖ នារីវ័យក្មេងម្នាក់ រស់នៅប្រទេសអូស្ត្រាលី ត្រូវបានគេប្រទះឃើញស្លា ប់នៅក្នុងបន្ទប់សណ្ឋាគារមួយ ដោយក្បាលរបស់នាងជាប់ចន្លោះ នឹងសាឡុងពីរ ហើយហេតុការណ៍ ដែលនឹកស្មានមិនដល់នេះ បានកើតឡើងនៅក្នុងសណ្ឋាគារមួយ ស្ថិតនៅតំបន់ Mildura។

សាកសពនារីរងគ្រោះ មានអាយុ២១ឆ្នាំឈ្មោះ Kristina Rennell ត្រូវបានមិត្តភក្តិនាងប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ ដែលនាងស្នាក់នៅ ដោយក្បាលគាបជាប់ចន្លោះសាឡុងពីរ ហើយនាងគឺជាជនជាតិអង់គ្លេស ដែលបានធ្វើដំណើរកំសាន្ត ក្រៅប្រទេសជាច្រើនខែមកហើយ ទីបំផុតមកស្លាប់នៅអូស្ត្រាលី។

មិត្តភក្តិនារីរងគ្រោះនិយាយថា ពេលដែលឃើញ Kristina ដេកសន្លប់ស្តូកស្តឹង ក្នុងបន្ទប់នាងព្យាយាមទូរស័ព្ទ ហៅក្រុមសង្គ្រោះឲ្យមកកាន់ កន្លែងកើតហេតុភ្លាម តែនៅតែមិនអាចជួយសង្គ្រោះមិត្តបាន ព្រោះនាងបានស្លាប់ទៅហើយ ដែលប៉ូលីសជឿថា ការស្លាប់នេះប្រហែលជា នារីរងគ្រោះផឹកជាតិអាល់កុលច្រើនប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានការស៊ើបអង្កេត ករណីនេះថែមទៀត ព្រោះតែនារីរងគ្រោះស្លាប់យ៉ាងចម្លែក ដោយគេមិនដឹងថា មានអ្វីកើតឡើងមុនពេល ដែលនាងត្រូវស្លាប់ដោយក្បាលគាប ជាប់កៅអីសាឡុងបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី