CamNews

បញ្ជូន​ កូនប្រុស ឧកញ៉ា ដួង ងៀប ទៅ តុលាការ និងតាមចាប់ខ្លួន កូនប្រុសម្នាក់ ទៀត

ភ្នំពេញ ៖ កូនប្រុស របស់លោកឧកញ៉ា ដួង ងៀប អនុប្រធាននាយកដ្ឋាន អន្ដោ ប្រវេសន៍ក្រសួង
មហាផ្ទៃ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន ពីបទ បង្កហិង្សាទៅ លើអ្នកដទៃ
ឥឡូវត្រូវ បានបញ្ជូនខ្លួនទៅ កាន់តុលាការដើម្បីធ្វើ ការសួរនាំ និងចោទប្រកាន់ហើយ ។ ដោយ
ឡែកកូនប្រុសម្នាក់ទៀត រួមទាំងអង្គរក្ស ចំនួន ២នាក់ផងដែរ នោះ ក៏ត្រូវបានសមត្ថ កិច្ចស្វែងរក
ចាប់ខ្លួនផងដែរ ពាក់ព័ន្ធទៅនឹង បទល្មើសជាមួយ គ្នានេះ ។

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣  កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជន
សង្ស័យម្នាក់ឈ្មោះ ដួង គឹម ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ ដែលគេ ស្គាល់ថា គឺជាកូនប្រុសរបស់
លោកឧកញ៉ាដួង ងៀប អនុប្រធាននាយកដ្ឋានអន្ដោ ប្រវេសន៍ក្រសួងមហាផ្ទៃ ទៅកាន់តុលាការ
ដើម្បីធ្វើការសួរនាំ និងចោទប្រកាន់ពីបទ ហិង្សាដោយចេតនាប្រើប្រាស់អាវុធ និង ចោទប្រកាន់
ពីបទ ប្រើប្រាស់អាវុធខុស ច្បាប់ ដែលប្រព្រឹត្ដឡើង កាលពីរាត្រីរំលង អាធ្រាត្រ ឈានចូលថ្ងៃទី
១៤ ខែមេសា ឆ្នាំ ២០១៣ កន្លងទៅនេះ ។ បច្ចុប្បន្នជន សង្ស័យ ខាងលើកំពុងស្ថិតនៅក្រោមការ
សួរនាំពី លោកព្រះរាជអាជ្ញារង ហៀងសុភក្ដ្រ នៅឡើយ ដោយគេនៅមិនទាន់ ដឹងថា លោកព្រះ
រាជអាជ្ញាសម្រេចធ្វើការ ចោទប្រកាន់យ៉ាងណានៅ ឡើយនោះទេ ។

ដោយឡែកកូនប្រុសរបស់លោកឧកញ៉ា ដួង ងៀប ម្នាក់ទៀត ដែលគេស្គាល់ឈ្មោះ ដួង ឆាយ
ភេទប្រុស អាយុ ២០ឆ្នាំ រួមទាំង អង្គរក្សចំនួន ២នាក់ ទៀត កំពុងត្រូវបាន សមត្ថកិច្ច ស្វែងរក
ចាប់ខ្លួនដោយជាប់ចោទ ពាក់ព័ន្ធទៅនឹងករណីជាមួយគ្នានេះដែរ ដែលឈ្មោះ ដួង ឆាយ នេះ
កន្លងមកធ្លាប់ មានរឿងអាស្រូវបាញ់បោះសេរី បើករថយន្ដ ប្រណាំង រួមទាំងវាយតប់ទៅលើអ្នក
ដទៃ នៅក្នុងរាជធានីភ្នំពេញ ជាញឹកញាប់មក ហើយ តែមិនដែល សមត្ថកិច្ចណាធ្វើការ ចាប់ខ្លួន
និងបញ្ជូនទៅកាត់ទោសតាមផ្លូវ ច្បាប់បានម្ដងណានោះឡើយ ដោយរាល់ ពេលបង្កហេតុហើយ
ក្រុមគ្រួសារតែងតែ នាំគ្នារត់ការចាយលុយ ដើម្បីបិទសំណុំរឿង ក្រៅប្រព័ន្ធតុលាការជារៀង
រហូត ។សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែ មេសា
ឆ្នាំ២០១៣នៅក្នុងហាងមួយដែល មានយីហោ ហ្គេឡាង ឡារ៉ង់ មានទីតាំងនៅ តាមបណ្ដោយផ្លូវ
លេខ៦៣ ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន មានកើតករណី ទំនាស់គ្នាមួយ រវាងភ្ញៀវ និង
ភ្ញៀវ ដែលផឹកស៊ីនៅក្នុងហាងខាងលើនេះ ដោយគេដឹងថា បង្កឡើងដោយក្រុមកូនប្រុស របស់
លោក ឧកញ៉ា ដួង ងៀប ឈ្មេះដួងឆាយ ជាបង និងឈ្មោះ ដួង គឹមឡុង ជាប្អូនរួមជាមួយនឹងអង្គ
រក្សបក្ខពួកមួយចំនួនទៀត។ចំណែកភាគីជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ មុំ ឌីណា ភេទប្រុស
អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៧ ផ្លូវលេខ៤៧៤ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រួមជាមួយ
មិត្ដភ័ក្ដិ មួយចំនួនទៀត ។

យោងតាមរបាយការណ៍ កងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ
ភាគីជនរងគ្រោះដែលមានគ្នា ៥-៦នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ហើយភាគី
កូនប្រុសឧកញ៉ា ដួង ងៀប ដែលមានគ្នា ៥-៦ នាក់ រួមជាមួយអង្គរក្ស ២នាក់ផងនោះក៏អង្គុយ ផឹក
ស៊ីនៅតុក្បែរគ្នាផងដែរ ។ លុះដល់ម៉ោងកើតហេតុ ខណៈទេវតាឆ្នាំថ្មីចុះ ភាគីជនរងគ្រោះបាននាំ
គ្នាស្រែកអបអរសាទរកងរំពងឡើង រួមទាំង យកកាមេរ៉ាថតរូបគ្នាទៅវិញទៅ មកផងនោះ ដែល
សកម្មភាពខាងលើបាន ធ្វើឱ្យក្រុមកូនឧកញ៉ា ដួង ងៀប ចាត់ទុកថា  ជាការរំខានដល់ការផឹកស៊ី
របស់ពួកគេ ហើយពេលនោះ ឈ្មោះដួង ឆាយ ក៏បាន ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ស៊េរីទំនើបពីចង្កេះ
ដើរទៅវាយក្បាលជនរងគ្រោះបណ្ដាលឱ្យបែក ហូរឈាមជោក រួចហើយរូបគេក៏បាន វាយបំផ្លិច
បំផ្លាញ ទ្រព្យសម្បត្ដិនៅក្នុង ហាងអស់ជាច្រើន រួចហើយគំរាមកំហែង មិនឱ្យភាគីជនរងគ្រោះ និង
ភាគីម្ចាស់ហាង អន្ដរាគមន៍សួរនាំអ្វីឡើយ ក្រោយមកទើប ពួកគេនាំគ្នាឡើងជិះរថយន្ដ ចេញបាត់
អស់ ទៅ ទើបគេឃើញសមត្ថកិច្ចទៅដល់ធ្វើការ សួរនាំ និងកសាងសំណុំរឿង ។

លុះនៅល្ងាចថ្ងៃទី១៤ ខែមេសាដដែល កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការដឹកនាំ
បញ្ជារបស់ព្រះរាជអាជ្ញា រង ហៀង សុភក្ដ្រ បានចុះ ទៅធ្វើការឡោម ព័ទ្ធ នៅក្នុងខុនដូមួយកន្លែង
ដែលមានទីតាំង នៅមុខសណ្ឋាគារកាំបូឌីយ៉ាណាដែល គេអះអាងថា ជាខុនដូរបស់លោក ឧកញ៉ា
ដួង ងៀប ជួលទៅឱ្យជនបរទេសស្នាក់នៅ ហើយបានធ្វើការឃាត់ខ្លួនឈ្មោះ ដួង គឹម ឡុង ដែល
ជាប្អូនរបស់ដួងឆាយដោយដក ហូតបាន អាវុធ ខ្លីម៉ាក រ៉ូឡូ ១ ដើមពីឈ្មោះ ដួង គឹមឡុង នេះ និង
អាវុធម៉ាកអាកាស្វ័យ បត់១ដើមទៀត ត្រូវបានរកឃើញនៅក្នុង រថយន្ដមែកសឺដែស ពណ៌ស ស៊េរី
ទំនើប រួម ទាំងរថយន្ដ ១គ្រឿងទៀត ម៉ាក អ៊ិនហ្វីនី ទីហ្វ ដែលរថយន្ដទាំង ២គ្រឿងខាងលើ ត្រូវ
បានគេអះអាងថា ជិះដោយកូនប្រុស របស់ឧកញ៉ា ដួង ងៀប នៅពេលបង្កហេតុ កាលពីយប់ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជាការកង រាជអាវុធហត្ថ រាជ
ធានីភ្នំពេញ បានថ្លែង ប្រាប់អ្នកកាសែតឱ្យដឹងថា ពាក់ព័ន្ធករណី ខាងលើនេះ កូនប្រុសរបស់លោក
ឧកញ៉ាដួង ងៀប គឺពាក់ព័ន្ធទៅនឹងបទល្មើសចំនួន២ ផ្សេងគ្នា ទី១ ប្រើហិង្សាដោយអាវុធ បង្ករបួស
ស្នាមលើអ្នកដទៃនិងទី២ ពាក់ព័ន្ធការ ប្រើប្រាស់អាវុធខុសច្បាប់ ។

ប្រភពព័ត៌មានដែលនាំគ្នាខ្សឹបខ្សៀវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៣  បានបង្ហើបឱ្យដឹងថា
ខណៈដែលសមត្ថកិច្ច អាវុធហត្ថធ្វើការ បញ្ជូនកូន ប្រុស លោកឧក ញ៉ា ដួង ងៀប ម្នាក់ ឈ្មោះ ដួង
គឹមឡុងទៅតុលាការ ដើម្បីសួរនាំ និងចោទប្រកាន់ រួចហើយធ្វើការតាមចាប់ខ្លួនឈ្មោះ ដួង ឆាយ
រួមទាំងនឹងអង្គរក្សចំនួន ២នាក់ទៀត នោះ មានការលេចឮព័ត៌មានថា ក្រុមគ្រួ សារ របស់ក្មេងទំនើង
ខាងលើនេះ បានកំពុង រត់ការខ្វែងដៃខ្វែងជើង រហូតដល់រកអន្ដរា គមន៍ពីអ្នកធំៗរួមទាំងស្វែងរកការ
ជួបចរចា ជាមួយនឹងភាគីជនរងគ្រោះ ដើម្បីសុំបញ្ចប់ រឿងផងដែរ ។ ឥឡូវនេះគេកំពុងរង់ចាំ មើល
ចំណាត់ការរបស់តុលាការថា តើនឹង ចាត់ការរឿងនេះដោយរបៀបណា ព្រោះ កូនប្រុសឈ្មោះ ដួង
ឆាយ នេះ កន្លងមកធ្លាប់បង្កភាពអសន្ដិសុខ នៅក្នុងរាជធានីភ្នំ ពេញ ជាញឹកញាប់មកហើយ មិនដែល
បាន ស្គាល់គុកម្ដងណានោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល