ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសវ័យ ១២ ឆ្នាំ ដែលត្រូវបានគេជម្លៀសខ្លួនចេញពីតំបន់ឆ្លងអាសន្ន រោគ ស៊ីប៉េរ៊ី ប្រទេសរុស្ស៊ី នោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ខណៈ មនុស្ស ៨នាក់ផ្សេងទៀត បាន ឆ្លងអាសន្នរោគសត្វប្រភេទនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា អាសន្នរោគសត្វ Anthrax បាន ផ្ទុះឡើងសាជាថ្មីហើយ នៅភាគខាងលិចតំបន់ស៊ីប៉េរ៊ី ក្រោយបាត់វត្តមានអស់រយៈកាល ៧៥ ឆ្នាំមុន នេះ។

ប្រភពបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលជាក្មេងប្រុសវ័យ ១២ ឆ្នាំនោះ បានស្លាប់បាត់បង់ជីវិត នៅឯ ទីក្រុង Salekhard ដែលជាទីក្រុងដ៏ប្រឈមមួយ ក្រោយពីមានសេចក្តីប្រកាសថាមានការផ្ទុះឡើងវិញ នូវជម្ងឺឆ្លង មេរោគអាសន្នរោគសត្វ Anthrax សប្តាហ៍កន្លងទៅនេះ ។ ក្មេងប្រុសវ័យ១២ឆ្នាំដែលបាន ស្លាប់បាត់បង់ជីវិតនោះ គឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើនផ្សេងទៀត ដែលជា ក្រុមមនុស្សជនជាតិដើមភាគតិច ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ឆ្លងរោគ ។

មន្រ្តីរដ្ឋាភិបាល លោក Dmitry Kobylkin គូសបញ្ជាក់ដល់សារព័ត៌មាន TASS អោយដឹងថា ពួកយើង មានជំនឿជឿជាក់ដល់ទៅ ៩០ភាគរយ ដែលថា ក្មេងប្រុសវ័យ១២ឆ្នាំរូបនោះ ស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារ មេរោគអាសន្នរោគសត្វ Anthraz ។ គាត់មានរោគសញ្ញាថា បានឆ្លងវីរុស ប្រភេទនេះ ខណៈជនរងគ្រោះស្លាប់ ពិបាកក្នុងការធ្វើកោសល្យវិច័យជាខ្លាំង ។

គួររំឮកថា ក្រុមមនុស្សដែលជាជនជាតិដើមភាគតិច ប្រមាណ ៩០ នាក់ ក្នុងនោះ ៥០% គឺជាក្មេងៗ នោះ ត្រូវបានជម្លៀសខ្លួនពីតំបន់ឆ្លងរោគ ទៅកាន់សំណង់អាគារមន្ទីរពេទ្យ ខណៈភាគច្រើននៃពួក គេ ក្រោយពីរោគកោសល្យវិនិច្ឆ័យ រកឲ្យឃើញថា មិនបានឆ្លងវីរុស កាចសាហាវខាងលើនោះទេ ។

តើ មេរោគអាសន្នរោគសត្វ Anthrax ឆ្លងចូលក្នុងខ្លួនមនុស្ស និងវាយប្រហាររហូតដល់ស្លាប់បានយ៉ាង ដូចម្តេច ?

មេរោគអាសន្នរោគសត្វ Anthrax គឺជាបាក់តេរី ដែលត្រូវបានគេស្គាល់ថា វីរុសអាសន្នរោគ កើតមាន ឡើងនៅលើសត្វ តំបន់ ស៊ីប៉េរ៊ី ខណៈ វីរុសនេះផ្ទាល់ វាបានសាយភាយ និងអាចរស់នៅបានយ៉ាងយូរ នៅក្នុងលំអងរុក្ខជាតិ ហើយនៅពេលណាដែល លំអងរុក្ខជាតិ ដែលបានផ្ទុក វីរុស Anthrax ឆ្លងចូល ទៅក្នុងខ្លួនប្រាណមនុស្សហើយនោះ ច្បាស់ណាស់ វាចាប់ផ្តើមធ្វើ សកម្មភាពវាយប្រហារ សុខាមាល ភាពមនុស្សឲ្យធ្លាក់ខ្លួនឈឺតែម្តង ។ ជាការពិត លំអងរុក្ខជាតិអាចឆ្លងចូលទៅក្នុងខ្លួនមនុស្ស បាន នៅ ពេលដែលមានការដកដង្ហើម ហើយក្រោយមកទៀត វាជ្រៀតចូលតាមរយៈចរន្តឈាមរបស់អ្នក រហូត វាយប្រហារ ឲ្យកើតជម្ងឺរលាកសួត ជាពិសេស មហារីកស្បែក និងអាចឆ្លងទៅកាន់មនុស្សបានដោយ ងាយ ។ វាគឺជាវីរុសដ៏កាចសាហាវបំផុត បើសិនណាវាឆ្លងចូលទៅក្នុងខ្លួនមនុស្សហើយនោះ មិនត្រឹម តែប៉ុណ្ណោះ វាមានសមត្ថភាពខ្ពស់ណាស់ ក្នុងការសម្លាប់មនុស្ស ថែមទៀតផង ទាំងអស់នេះ គឺជាការ លើកឡើងពីសំណាក់វេជ្ជបណ្ឌិត ទទួលបន្ទុកការការពារជម្ងឺឆ្លង គឺលោកសាស្រ្តាចារ្យ William Schaffner ។

គួរបញ្ជាក់ថា មនុស្សអាចឆ្លងមេរោគអាសន្នរោគ anthrax បានដោយងាយ តាមរយៈការទទួលទាន សាច់សត្វដែលផ្ទុក anthrax ការដកដង្ហើមដែលស្រូបយក លំអងរុក្ខជាតិផ្ទុកវីរុស anthrax ឬ ក៏ ការ ប៉ះ ពាល់ដោយផ្ទាល់ទៅក្រុមអ្នកជម្ងឺដែលមានជម្ងឺមហារីកស្បែក ក្រោយវីរុស anthrax វាយប្រហារ និង ចុងក្រោយ គឺការប៉ះពាល់ដោយផ្ទាល់ទៅលើបណ្តាសាកសពសត្វ និងផលិតផលសត្វ ដែលឆ្លងវីរុស anthrax ផ្ទាល់តែម្តង ៕

<object width="480" height="380" data="http://www.youtube.com/v/Fl2KNZPKlS8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Fl2KNZPKlS8&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ