CamNews

ម៉ានីកា ត្រូវគេសង្ស័យថា មានចំណង​ស្នេហ៍​ជា​មួយ​ស្រី​ដូច​គ្នា

ភ្នំពេញ៖ បន្ទាប់ពីដាក់ខ្លួនដាក់ប្រាណ ចូលជ្រកក្នុងទ្រនំសិល្បៈ តាមរយៈការចេញមុខ តួសម្តែងខ្សែរឿង និងថតឈុតកាយវិកាខារ៉ាអូខេ អស់មួយសន្ទុះធំមកនោះ តារាស្រីនាង ម៉ានីកា ហាក់ទទួលបានប្រជាប្រិយភាព ច្រើនគួរសម បើទោះបីជាអំឡុងពេល ចុងក្រោយនេះ នាងពុំសូវលេចវត្តមានច្រើន ដូចកាលពីពេលមុនៗ ក៏ពិតមែន តែ ម៉ានីកា នៅតែជាតារា ដែលទីចាប់អារម្មណ៍ របស់មហាជនអ្នកគាំទ្រ។

ប៉ុន្តែក្រោយពីមានសញ្ញាថា តារាចម្រៀងស្រស់សោភា ម៉ានីកា កំពុងផ្តើមក្រសោមយកសិល្បៈវិញនោះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កម្រើក ឡើងវិញ ព្រោះគេបានឃើញបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយពីរឿងរ៉ាវរបស់នាង ជាបន្តបន្ទាប់ ។ ហេតុនេះគេអាចសន្និដ្ឋានបានថា កញ្ញា ម៉ានីកា កំពុងតែស្ថិតក្នុងចំណាប់អារម្មណ៍ របស់មហាជន និងបណ្តាញសារព័ត៌មាននានា ធ្វើឲ្យកេរ្តិ៍ឈ្មោះប្រសើរឡើង។

ស្របពេលជាមួយគ្នានេះ ស្រាប់តែមានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកកៀកកិតស្និទ្ធស្នាល ជាមួយស្រីស្រស់ ម៉ានីកា បានបង្ហើបមកថា ម៉ានីកា អាចកំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយមនុស្សស្រីដូចគ្នា ។ ប្រភពដដែលបានបន្តថា នារីម្នាក់ដែលស្រឡាញ់គ្នា ជាមួយកញ្ញា ម៉ានីកា តែងតែទៅជួបនាង និងបណ្តើរគ្នាចេញពីផ្ទះ ស្ទើររៀងរាល់។ ពួកគេក៏មានភាពស្និទ្ធស្នាល ជាមួយគ្នាយ៉ាងខ្លាំងទៀតផង ពោលគឺដូចមនុស្សប្រុសមនុស្ស ស្រីដែលជាសង្សារ នឹងគ្នាថ្មីថ្មោងអ៊ីចឹង.. ។

ប្រភពដដែលខាងលើ បានបន្ថែមទៀតថា នារីម្នាក់ដែលសង្ស័យថា ស្រឡាញ់គ្នា ជាមួយ ម៉ានីកា មានរូបសម្រស់ ស្រស់ស្អាតហើយទំនង ក៏ជាអ្នកសិល្បៈ ជាមួយគ្នាទៀតផង ព្រោះនារីរូបនោះតែងមកចាំបណ្តើរ ស្រីស្រស់ ម៉ានីកា ចេញទៅកំសាន្ត នៅខាងក្រៅជាមួយគ្នា ដោយភាពល្អូកល្អើនជាទីបំផុត។ លើសពីនេះទៅទៀត នារីរូបនោះ ក៏តែងបញ្ចេញពីឥរិបទហួងហែង ដោយភាពប្រច័ណ្ឌ ទៅលើនាង ម៉ានីកា ទៀតផង។ ជាមួយគ្នានេះ បើតាមគេសង្កេតឃើញ គឺមួយរយៈពេល តារាសម្តែង ម៉ានីកា តែងបញ្ចេញរូបបង្ហោះស្និទ្ធស្នាល ជាមួយមនុស្សស្រីដូចគ្នា នៅលើបណ្តា ញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ ជាហូរហែ ដែលអាចបញ្ជាក់ថា គឺជាសញ្ញាមួយដែលអាចសន្និដ្ឋាន បានថា ម៉ានីកា ទំនងមានស្នេហ៍ ជាមួយមនុស្សស្រី។

ទោះបីជាយ៉ាងក្តី ជុំវិញនឹងការបង្ហើបប្រាប់ពីរឿងរ៉ាវ ដ៏រសើបខាងលើនេះ គេមិនទាន់ដឹងថា វាជារឿងពិតប្រាកដយ៉ាងណានោះទេ ព្រោះនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការស្រាយ បំភ្លឺពីស្រីស្រស់ ម៉ានីកា ដែរ ប៉ុន្តែលេខទូរស័ព្ទរបស់នាង ប្រព័ន្ធ០១៦ ដែលធ្លាប់ប្រើមិនអាច ធ្វើការទាក់ទង បាននោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល