ភ្នំពេញ៖ តារាសម្តែងរូបសង្ហា រាងខ្ពស់ស្រឡះលោក សាន់ វិសាល ដែលបានប្រកាសប្តូរមកឈ្មោះ ដើមកំណើត គន់ រៀមរតនៈ បច្ចុប្បន្នក្រៅពីអាជីពជា តារាសម្តែង លោកបានឆ្លៀតយកពេលទំនេរផ្លាល់ខ្លួន ទៅបម្រើការងារ ធ្វើជាមេការ នៅក្នុងភោជនីយដ្ឋាន ហាងខារ៉ាអូខេ និងក្លឹបពេលរាត្រីមួយកន្លែង មានទីតាំងនៅជិតសាលាបាក់ទូក។

ចូលប្រឡូកក្នុងអាជីពសិល្បៈ អស់រយៈកាលជាង១០ឆ្នាំមកនេះ តារាសម្តែងប្រុស លោកគន់ រៀមរតនៈ បាននិយាយថា លោកធ្លាប់បានពុះពារជំនះនូវរាល់ឧបសគ្គទាំងឡាយ ទម្រាំសម្រេច បានគោលដៅក្នុងឆាកជីវិតក្លាយជាអ្នកសិល្បៈ។ មិនតែប៉ុណ្ណោះ ព្រោះតែលោកធ្លាក់ខ្លួន ក្លាយជាកូនកំព្រា គន់ រៀមរតនៈ ពេលខ្លះសុខចិត្ត ហត់នឿយទាំងកម្លាំងកាយចិត្ត ដើម្បីប្រែក្លាយជីវិតរបស់ខ្លួន ឲ្យរស់មានសេចក្តីសុខ។ ប៉ុន្តែទោះបីជាយ៉ាងណាជីវិត របស់លោកនៅតែបន្ត ជួបផលលំបាកសម្រាប់ គ្រួសារដដែល។

ស្ថិតក្នុងខ្សែជីវិត ជាកូនកំព្រាដែលត្រូវលោកឪពុក-ម្តាយស្លាប់ចោល តាំងពីនៅតូចៗ លោក គន់ រៀមរតនៈ បាននិយាយរៀបរាប់ ប្រាប់ពីទុក្ខលំបាករបស់ខ្លួនថា «ខ្ញុំមិនសូវជាសុខសប្បាយប៉ុន្មានទេ មួយរយៈនេះ រឿងចំពោះមុខឥឡូវហ្នឹង គឺខ្ញុំត្រូវរកលុយចេញ ចំណែកឲ្យបងប្អូនដល់ទៅ៥នាក់ ក្នុង១នាក់១០០០ដុល្លារ ជាថ្នូរហ្នឹងការដែរ ខ្ញុំចង់ថែរក្សារផ្ទះចាស់ សល់ពីពុកម៉ែ ហើយហ្នឹងដីដែលខ្ញុំខំធ្វើ របងមួយរយៈ មកហើយហ្នឹង..!»។

តារាសម្តែងលោក គុន រៀមរតនៈ បាននិយាយទៀតថាបង «ប្អូនទាំងអស់គេខឹងខ្ញុំ ការដែលខ្ញុំប្រឆាំងមិនឲ្យលក់ដី ផ្ទះចាស់កេរ្តិ៍ពុកម៉ែមួយហ្នឹង..!។ បងប្អូនទាំង គេឲ្យខ្ញុំត្រូវរកលុយឲ្យគេ បើខ្ញុំចង់រក្សាផ្ទះចាស់ និងដីសល់ពីពុកម៉ែ។ ម្យ៉ាងទៀត ខ្ញុំខំធ្វើរបងព័ទ្ធជុំវិញ ជីកស្រះទឹកដឹកដីចាក់បំពេញបន្ថែម ដើម្បីរក្សាផ្ទះ និងដីកំណើតតមួយហ្នឹង។ ខ្ញុំរស់នៅលើដី ផ្ទះចាស់មួយហ្នឹង តាំងពីមិនទាន់ដឹងក្តី ខ្ញុំមិនដាច់ចិត្តឲ្យវារលាយ ត្រឹមជំនាន់ខ្ញុំទេ..»។

មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា លោក សាន់ វិសាល ហាក់មានការមមាញឹកខ្លាំង ក្នុងការងារ សិល្បៈ តាមរយៈនៃការបង្ហាញវត្តមានសម្តែង រឿងនិងឈុតកាយវិកាខារ៉ាអូខេ ព្រមទាំងសកម្មភាព ចុះជួយជនក្រីក្រ គ្មានទីពឹងជាដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល