ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាន បុរសជនជាតិខ្មែរ ចោទប្រកាន់ពីបទបង្ក គ្រោះថ្នាក់ចរាចរ និងប្រើអំពើ ហិង្សា មកលើ ខ្លួន ហើយដាក់ពាក្យបណ្ដឹងទៅនគរបាលមូល ដ្ឋានប៉ុស្ដិ៍ទួលទំពូងទី២ ខណ្ឌចំការមន កាល ពីវេលា ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៤នេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវសេទុងកែង ផ្លូវលេខ ១៦៣ សង្កាត់ទួល ទំពូងទី២ ខណ្ឌចំការមន។

មូលហេតុ ដែលនាំបុរសជនជាតិខ្មែររូប នេះចោទប្រកាន់ទៅលើបុរសជនជាតិចិន ព្រោះតែរូបគេមិនត្រឹមតែ បើក រថយន្ដមក បុកម៉ូតូពីក្រោយនោះឡើយ ថែមទាំងចុះ ពីលើរថយន្ដមកទះកំផ្លៀងពីដៃទៀតផង ។

យោងតាមសេចក្ដីរាយការណ៍ពីមន្ដ្រី នគរបាលចរាចរបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ មាន គ្រោះថ្នាក់ចរាចរ មួយបានកើតឡើងដោយសារមានរថយន្ដ ម៉ាកមីស៊ុយប៊ីស៊ី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2F-3938 បានធ្វើដំណើរតាម បណ្ដោយផ្លូវម៉ៅសេទុង លុះពេលមកដល់ ចំណុចភ្លើងស្ដុប កែងផ្លូវ លេខ១ ៦៣ រថយន្ដ បង្កបានទៅបុកម៉ូតូម៉ាកគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CB-6368 ដែល កំពុងឈប់ភ្លើងស្ដុប ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយ ពីបង្កគ្រោះថ្នាក់ចរាចរ បុកម៉ូតូពីក្រោយរួច មក អ្នកបើក រថយន្ដ ជា ជន ជាតិចិនមិនត្រឹម តែសុំទោសនិងផ្ដល់សំណងទៅជនរងគ្រោះ នោះទេ ផ្ទុយទៅវិញ ស្រាប់តែចុះពីលើរថយន្ដ ហើយ ទៅទះកំផ្លៀងជនរងគ្រោះជាម្ចាស់ ម៉ូតូចំនួនពីរដៃ ធ្វើឱ្យជនរងគ្រោះ មិនសុខចិត្ដ ហើយបង្កការ ភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិង សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងនគរបាលចរាចរណ៍ចុះមកជួយអន្ដរាគមន៍ ។

សេចក្ដីរាយការណ៍បានបន្ដថា ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយ រកខុសត្រូវ ដោយចោទប្រកាន់ ជនជាតិចិនរូបនោះពីរករណី គឺបង្កគ្រោះថ្នាក់ ចរាចរនិងប្រើអំពើ ហិង្សាមកលើខ្លួន។

យ៉ាងណាក៏ដោយ មិនទាន់ស្គាល់អត្ដ សញ្ញាណទាំងបុរសជនជាតិចិន និងជនរង គ្រោះជាជន ជាតិខ្មែរ នោះឡើយ ដោយបច្ចុ ប្បន្នស្ថិតក្រាមការសម្របសម្រួលរបស់សមត្ថ កិច្ចប៉ុស្ដិ៍ទួលទំពូងទី២ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល