ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន បរទេស អាស៊ីវ័ន បានចេញផ្សាយ អោយដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បងប្អូនជនជាតិចិន ដែលត្រូវជា សាច់ញាត្តិ ជនរងគ្រោះ បាត់ខ្លួន នៅលើយន្តហោះ ម៉ាឡេស៊ី MH370 ពួកគេ ពិតជាមាន ការសោកសង្រេង និង កើតទុក្ខជាខ្លាំង ដោយនៅក្នុងនោះបាន បញ្ជាក់ស្តែងអោយឃើញ ពី ភាពសោកសង្រេង របស់ខ្លួន នៅលើ បណ្តាញ ទំនាក់ទំនងសង្គមចិន ស្របពេលដែល មានការប្រារព្ធ ខួប ១០០ ថ្ងៃនៃការបាត់ខ្លួនយន្តហោះ ខាងលើ ។

សេចក្តីរាយការណ៍ បន្តអោយដឹង មិនត្រឹមតែ សម្រង់អត្ថបទខ្លីៗនោះទេ តែក៏ឃើញមានរូបភាពឯក សារមួយចំនួន ត្រូវបានក្រុមគ្រួសារ ជនរងគ្រោះ បាត់ខ្លួន ដោយMH370បង្ហោះចូលទៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមចិន ដូចគ្នាដែរ ដើម្បីស្តែងអោយឃើញ ពីទុក្ខក្រៀមក្រំ របស់ខ្លួន ។

តើពួកយើង គួរតែធ្វើដូចម្តេច ? នេះគឹជាការធ្វើទារុណកម្ម ផ្លូវចិត្ត មួយ ហើយខ្ញុំពិតជាមិនអាចស្រមៃ បានថា ត្រូវរស់នៅ ក្នុងស្ថានភាព បែបនេះ យូរប៉ុណ្ណាទៀតនោះទេ ។ ខ្ញុំបានព្យាយាម រស់នៅក្នុងជីវ ភាពធម្មតា ក៏ប៉ុន្តែ ពិតជាមិនអាចទៅរួចនោះទេ ខណៈនាងខ្ញុំ តែងតែសម្លឹងឃើញ ឪពុកម្តាយ គ្មាន ស្នាមញញឹម អ្វីបន្តិចទាល់តែសោះ ស្របពេលដែល កូនស្រី នាងខ្ញុំ សាកសួរ ថាតើ ឪពុករបស់គេ ហេតុអ្វីបានជាមិនទាន់ត្រលប់មកផ្ទះវិញ យ៉ាងដូច្នេះ ? នេះជាសម្តី សោកសង្រេង ពីលោកស្រី Wen Yan ខណៈប្តីលោកស្រី មានឈ្មោះ Li Le ក៏បានបាត់ខ្លួន ទៅតាមយន្តហោះ MH370 កាលពីថ្ងៃទី ៨ មិនា កន្លងទៅ ។

ដោយឡែក បុរសម្នាក់ផ្សេងទៀត ជាជនជាតិចិន ដូចគ្នានេះ គាត់មានឈ្មោះថា Lu Xianchun បាន បញ្ជាក់អោយដឹងថា បងប្អូនប្រុសភ្លោះ របស់គាត់ ក៏បានបាត់ ខ្លួនដូចគ្នា ខណៈ រាល់ថ្ងៃ គាត់ទន្ទឺង ចាំមើលផ្លូវ បងប្អូនប្រុសរបស់ខ្លួន ស្របពេលតែងតែ លើកឡើង អោយ ដឹងថា តើអោយខ្ញុំរស់នៅ យ៉ាងដូចម្តេច បើបងបាត់ខ្លួនទៅ អាថ៍កំបាំង យ៉ាងដូច្នេះ ?

លោក Wang Yongzhi មានភរិយា ឈ្មោះ លោកស្រី Zhang Chi ដែលបានបាត់ខ្លួន ដូចគ្នានោះ បាន បញ្ជាក់ បានអោយដឹងថា ចាប់តាំង ពី ថ្ងៃបាត់ខ្លួន ភរិយា របស់ លោកមក លោកពុំដែលមាន ភាពសប្បាយរីករាយ ក្នុងការរស់នៅ អ្វីនោះទេ ពោល ឯកោ ជាខ្លាំង ។ គ្មានទៀតទេ សុភមង្គល នៅ ក្នុងជីវិត របស់ខ្ញុំបាទ ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កន្លងទៅ ម្សិល មិញនេះ សមាជិកក្រុមគ្រួសារ ត្រូវជា បងប្អូនជនរង គ្រោះបាត់ខ្លួន ខាងលើ បាននាំគ្នា មកប្រមូលផ្តុំ នៅឯវិហារ Yonghe ក្រុង ប៉េកាំង ដើម្បីធ្វើការបន់ ស្រន់ដល់មនុស្ស ជាទីស្រឡាញ់ របស់ពួកគេ ដោយនៅក្នុងនោះ ពួកគេបាន បានសរសរសារ ប្រកប ទៅដោយ សុទិដ្ឋិនិយម អោយដឹងថា យើងសង្ឃឹមថា ពួកគេ សុខសប្បាយ និង វិលត្រលប់មកផ្ទះ វិញ ដោយសុវត្ថិភាព ពួកយើង មិនបោះបង់ក្តីសង្ឃឹម នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន