ចិន៖ ទោះបីជាប្រទេសចិន មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏តំបន់
ឬ ខេត្ដមួយចំនួន នូវមានការខ្វះខាតក្លំាងខ្លាណាស់ដែរ។ បើយើងក្រលើកមើល ក្នុងខេត្ដ
Hubei បញ្ហាហេដ្ឋារចនាសម្ធ័ន ដូចជាសាលារៀន ស្ពានផ្លួវថ្នល់ គឺមានការខ្វះខាតណាស់។

តាមការអោយដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ Yushan ខេត្ដ Hubei បានអោយដឹង
ថា ដោយសារមានការលំបាកក្នុងការធ្វើដំណើរ ពីភូមិមួយទៅភូមិមួយដោយឆ្លងកាត់ ជ្រោះ
ដ៏ជ្រៅ ឬត្រូវដើរវាងភ្នំរាប់សិបគីឡូម៉ែត្រ ដូច្នេះទើបប្រជាពលរដ្ឋក្នុងភូមិ បានមូលមតិគ្នាធ្វើ
ផ្លូវកាត់ជ្រោះមួយ ដោយប្រើខ្សែរ៉យោងចុះឡើង។

តាមការអោយដឹងពីលោក Shu Lyina ជាអ្នកភូមិដែលមានគំនិតធ្វើផ្លូវនេះ បានអោយដឹង
ថា ផ្លូវឆ្លងកាត់ភ្នំនេះ គឺមានចំងាយប្រមាណជា ៤០០ ម៉ែត្រ ដែលត្រូវបានប្រើម៉ាស៊ីនយោង
ចុះឡើង។ គាត់បានបន្ដថា ទោះបីជាផ្លូវនេះ មានសភាពគ្រោះថ្នាក់ក៏ដោយ តែយើងពុំទាន់
មានជម្រើសណាល្អជាងនេះទេ។ គាត់បានបន្ងែមថា យើងនឹងស្នើទៅកាន់រដ្ឋាភិបាល អោយ
ជួយដល់ពួកយើងនៅពេលខាងមុខនេះ៕

ដោយ៖ សីហា
ប្រភព៖ chinadaily