CamNews

ហួស​ចិត្ត! ចាញ់​គេ​ហើយ ខ្មាស់​គេ​ទៀត U-16 ថៃ ដោយ​សារ...! (Video Inside)

(ភ្នំពេញ)៖ អ្នកគាំទ្រទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិម្សិលមិញ ប្រហែលជាបានឃើញរឿងដ៏ហួសចិត្តមួយ អំឡុង​ពេល​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេច​ក្ដី​រវាង​ក្រុម​យុវ​ជន U-16 ថៃ និងក្រុម U-16 អូស្ដ្រាលី ប៉ុន្ដែអ្នកទៅមិនទាន់ ឬអ្នកមិនបានទៅទស្សនា ប្រហែលជាមិនទាន់បានទស្សនា​នោះ​ទេ អំ​ពី​ក្រុម​យុវ​ជន​ថៃ ដែល​ចាញ់​អូស្រ្ដាលី​ហើយ ថែម​ទាំងត្រូវបានគេរិះគន់យ៉ាងចាស់ដៃកីឡាករម្នាក់ ដែលបញ្ចេញអាកប្បកិរិយាមិនគប្បី ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿនទៀតនោះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបវគ្គពាក់កណ្ដលផ្ដាច់ព្រ័ត្រពាន AFF U-16 Youth Championship ឆ្នាំ២០១៦ ម្សិលមិញក្រុម U-16 ថៃ និងក្រុម U-16 អូស្ដ្រាលី បាន​បញ្ចប់​ការ​ប្រកួត ៩០នាទីដោយលទ្ធផលស្មើគ្នា ៣-៣ ប៉ុន្ដែមិនមានការបន្ថែមម៉ោង ១៥នាទី ២ដងឡើយ ដោយ​គណៈ​កម្ម​ការ​សម្រេច​ឲ្យ​​ទាត់​​បាល់​​ប៉េណាល់ទី​​កំណត់​​ឈ្នះ-ចាញ់ តែ​ជ័យ​ជម្នះ​គឺ​បាន​ទៅ​យុវជនអូស្ដ្រាលី ដោយលទ្ធផល ៥-៣។

ប៉ុន្ដែអំឡុងពេលទាត់បាល់ប៉េណាល់ទីនោះ មានរឿងហួសចិត្តមួយបានកើតឡើង ដោយសារកីឡាករលេខ២ របស់ថៃ បន្ទាប់ពីរកបាន​គ្រាប់​បាល់​ទី​១ គេ​បាន​បញ្ចេញ​កាយ​វិការ​ឌឺ​ដង​ដាក់​អ្នកចាំទីអូស្រ្ដាលី ចំពោះមុខអាជ្ញាកណ្ដាល ហើយក៏ត្រូវបានពិន័យកាត​លឿង​ភ្លាមៗ​តែ​ម្ដង​។

ជាមួយនឹងការបញ្ចេញអាកប្បកិរិយាមិនសមរម្យជាកីឡាករនេះ ត្រូវបានមហាជននាំគ្នារិះគន់ជាខ្លាំង និងអ្នកខ្លះបានលើកឡើងថា ក្រុម U-16 ថៃ ចាញ់​គេ​ហើយ ថែម​ទាំង​ខ្មាស់​គេ​ទៀត។

សូមទស្សនាវិដេអូ អំពីការបញ្ចេញកាយវិការរបស់កីឡាករពាក់ស្លាកលេខ២ របស់ក្រុមយុវជនថៃ ដូចខាងក្រោម៖

U-16 ថៃ (ពណ៌ក្រហម)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង