CamNews

ចៅក្រមម្នាក់ធ្វើការភ្លេចខ្លួន ទុកកូនអាយុជាងមួយខួប ថប់ដង្ហើមស្លាប់ ក្នុងរថយន្ត ព្រោះតែរងកម្តៅខ្លាំង

(បរទេស)៖ លោកចៅក្រម Wade Naramore អាយុ៣៦ឆ្នាំ រស់នៅរដ្ឋ Arkansas ត្រូវចាប់ខ្លួនពីបទធ្វេសប្រហែស បណ្តាលឲ្យកូនប្រុសដ៏តូច​ម្នាក់​ត្រូវបាត់បង់ជីវិត បន្ទាប់ ពីទុកកូនចោល នៅក្នុងរថយន្តដែលរងកម្តៅខ្លាំង។

នៅថ្ងៃកើតហេតុ Naramore និយាយថា គាត់ដាក់កូនប្រុសអាយុទើប​ បាន១៨ខែ ឈ្មោះ Thomas ឲ្យអង្គុយនៅកៅអីខាង ក្រោយនៃរថយន្ត ដើម្បីយកកូនទៅកន្លែង​មើលថែតែគាត់ក៏មិនបាន យកទៅទីនោះទេ បែរជាខ្លួននាំយកកូនទៅ​កន្លែងធ្វើការវិញ ហើយក៏ភ្លេចខ្លួនទុកកូន ក្នុងរថយន្តរួចក៏ទៅធ្វើការរហូត ដល់ម៉ោង៣​រសៀល លោកចៅក្រម​ក៏បើករថយន្តឆ្ពោះ ទៅកន្លែងយកកូនទៅកន្លែង ​មើល​ថែ ស្រាប់តែ​ឮសម្លេងក្មេងខ្សាវៗ ចេញពីកៅអីខាង​ក្រោយធ្វើឲ្យគាត់ស្រឡាំងកាំង ក៏ប្រញាប់ទូរស័ព្ទរកជំនួយ ពីក្រុមសង្គ្រោះតែមិនយូរប៉ុន្មាន ក្មេងបានស្លាប់ទៅហើយ។

ចៅក្រម Naramore ត្រូវឃាត់ខ្លួន ហើយគាត់បានស្រែកយំសោក​ស្តាយ ដែលធ្វេសប្រហែស​ធ្វើឲ្យកូនប្រុស ដ៏តូចត្រូវបាត់បង់ជីវិត តែប្រពន្ធ​ចៅក្រមបានលើកទឹកចិត្តប្តី ដោយមិនខឹងឡើយ ក្រោយ មកគាត់អាចត្រូវដោះលែង ឲ្យមានសេរីភាពវិញ បន្ទាប់ពីដាក់ប្រាក់ធានខ្លួន​ ចំនួន៥ពាន់ដុល្លារ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង